បងប្អូនឯងសោះ ! ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីដោយសារ តែហៅ អា ឈ្លោះគ្នាបោកកែវលើកតុក្រឡាប់ផ្អើលទាំងយប់...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ នៅកាលពីវេលាម៉ោង២២ យប់ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ដែលស្ថិតនៅនុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ចាក់ផងដែរថាហេតុការណ៍នេះកើតឡើងនៅក្នុងហាងផឹកសុីមួយកន្លែងបង្ករដោយបុរសមួយក្រុម ទាស់ពាក្យសម្តីគ្នាហៅគ្នា អា ទើបធ្វើឲ្យបុរសម្នាក់ទៀតខឹងខ្លាំងក៏បោកកែវនិងលើកតុក្រឡាប់ហើយក៏បានបង្ករទៅជាការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅពេលនោះបន្ទាប់មកក៏បាននាំគ្នាចេញពីហាងហើយមកឈ្លោះគ្នានៅតាមផ្លូវទៀត ដោយមានអាងខ្សែរធំខ្នងធំ ទៀតផង។

ចំពោះរឿងនេះត្រូវបានសម្ថតកិច្ចហៅភាគីទាំងសងខាងមកធ្វើការរកដំណោះស្រាយនិងចាប់ដៃគ្នាដើម្បីសម្រួលតែភាគីម្ខាងទៀតមិនព្រមចូលខ្លួនមកសម្រួលទេដូច្នេះទើបភាគីម្ខាងត្រឡប់ទៅផ្ទះនិងបញ្ចប់ដោយគ្មានដំណោះស្រាយ។ សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព៖ TVFB Live News