កាលពីពេលថ្មីៗនេះ ករណីផ្ទុះធុងហ្គាស បានកើតឡើងជាបន្តបន្ទាប់ ហើយក៏បានបង្កឲ្យមនុស្សជាច្រើនអ្នក រងគ្រោះផងដែរ។ កំប៉ុងហ្គាស ឬធុងហ្គាសចាស់ៗ បានធ្វើឲ្យមនុស្សជាច្រើន បានរងរបួសដោយសារតែកំប៉ុងហ្គាស។ កាលពីយប់មិញនេះ មានស្រ្តីម្នាក់គាត់បានរងរបួស ដោយសារផ្ទុះធុងហ្គាស បណ្តាលឲ្យរលាកមុខ ដៃ ជើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើយោងតាមវិដេអូដែលបងប្អូនយើងបានជួយដល់អ៊ុំស្រី បាននិយាយថា អ៊ុំស្រីគាត់បានឈោងទៅបិទធុងហ្គាស ទើបណ្តាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ បងប្អូនជាច្រើនបានយកស៊ុបប្រាយមកបាញ់ បំបាត់ការឈឺចាប់ ជូនអ៊ុំស្រី ដើម្បីកាត់បន្ថយភាពឈឺចាប់របស់អ៊ុំស្រីដែលរងគ្រោះ ។មើលឃើញហើយពិតជាអាណិតខ្លោចចិត្តខ្លាំង មិនជាគាត់ឈឺចាប់យ៉ងណាទេ ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ករណីធ្លាយធុងហ្គាសនៅម្តុំសាលាសង្កាត់អូឡាំពិចបណ្តាលអោយស្រ្តីចំណាស់ម្នាក់រលាកពេញខ្លួនយ៉ាងដំនំ។ សូមមេត្តាប្រុងប្រយ័ត្នចំពោះករណីនេះ"។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានសម្តែងការអាណិត អាសូរជាខ្លាំងដល់អ៊ុំស្រី ដែលរងគ្រោះ ជូនពរឲ្យឆាប់ជាសះស្បើយ"៕
មានវិដេអូ៖
ប្រភព៖ Neth Vannak