សូមចូលរួមរំលែកទុក្ខ ! ព្យុះយក្សធំបំផុត មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជប៉ុន បានសម្លា.ប់មនុស្សអស់ចំនួន...(មានវិដេអូ)
ស៊ីហៀង
-

(តូក្យូ)៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩បានរាយការណ៍ឲ្យដឹងថាជនជាតិជប៉ុនចំនួន១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ។

ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបាត់បង់ជីវិតនោះ មានអាយុ ៤៩ឆ្នាំរស់នៅខេត្តជីបា (Chiba) ភាគខាងកើតទីក្រុងតូក្យូ។ ពីដំបូងឡើយបុរសរងគ្រោះ ត្រូវបានក្រុមសង្គ្រោះរកឃើញក្នុងស្ថានភាពរងរបួស នៅក្នុងរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលទំនងជាការត្រៀមភៀសខ្លួន​ទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែលោកបានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។

គួរបញ្ចាក់ផងដែរថាការប្រកួតកីឡាធំៗចំនួនពីរក៏ត្រូវបានផ្អាកផងដែរ ខណៈជើងហោះហើរចំនួន ១,៦០០ ត្រូវលុបចោល។ អាជ្ញាធរឧតុនិយមជប៉ុនបានលើកឡើងថា ព្យុះធំនឹងមកដល់ភាគខាងកើតជប៉ុន នៅរសៀលថ្ងៃសៅរ៍នេះតែម្តងជាមួយល្បឿនខ្យល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែកអាជ្ញាធរកោះ ហុនស៊ូ (Honshu) វិញបានព្យាករណ៍ថា Hagibis នឹងក្លាយជាព្យុះទីហ្វុងដ៏អាក្រក់បំផុត មិនធ្លាប់មានឡើយតាំងតែពីឆ្នាំ១៩៩១។ បន្ថែមពីនេះមនុស្សចំនួន ០៥នាក់ផ្សេងទៀតក៏បានរងរបួសស្រាលផងដែរ ខណៈឥទ្ធិពលនៃព្យុះទីហ្វុងនេះ ចាប់ផ្តើមជះមកជាបណ្តើរៗនោះ៕

សូមទស្សនាវិដេអូខាងក្រោម៖