សូមចូលរួមរំលែកទុក្ខផង...បុរសម្នាក់លង់ទឹកស្លា ប់នៅទន្លេ Isuzu ក្រោយរងការវាយប្រហារពីព្យុះកំណាច​ ចំណែកមនុស្សជាង១លាននាក់ទៀត កំពុងតែធ្វើការជម្លៀសខ្លួន ខណៈពេលមេឃនៅតែបន្តភ្លៀងធ្លាក់ឥតឈប់ឈរនោះ...
ស៊ីហៀង
-

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ ប្រទេសជប៉ុន បានរងនូវព្យុះដ៏កំណាច ដោយបានបំផ្លាញ ផ្ទះសំបែង និងរបស់របរជាច្រើនទៀត ដោយកំលាំងខ្យល់ព្យុះ ព្រមជាមួយនឹងទឹកដល់ខ្លាំងក្លាផងដែរ។ ដោយឡែកនៅរសៀលថ្ងៃទី១២ នេះ ចំនួន១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis)  បានវាយប្រហារយ៉ាងខ្លាំងនោះ។

ដោយឡែកនៅរសៀលនេះ បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc បានប្រាប់ឲ្យដឹងថា "បុរសម្នាក់លង់ទឹកស្លា ប់នៅទន្លេ Isuzu ក្រោយរងការវាយប្រហារពីព្យុះកំណាច​Hagibis ដែលមនុស្សជាង1លាននាក់ផ្សេងទៀតកំពុងជម្លៀសចេញ​នៅថ្ងៃសៅរ៏នេះ​ ខណៈភ្លៀងខ្យល់បង្អុលមកអត់ឈប់​នោះទេ​ ។ ជេីងហោះហេីរ1600​ ត្រូវផ្អាក​ រកកន្លែងជ្រក Bangkokpost 12-10-2019"។

ទន្ទឹមនឹងដំណឹងដ៏សែនអាក្រក់មួយនេះ ប្រជាជនខ្មែរគ្រប់រូប ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីការបាត់បង់ និងការបាក់ស្រុតដោយសារតែព្យុះកំណាច ក៏អាក្រក់មួយនេះ។  បងប្អូនប្រជាជនខ្មែរមានតែសូមបួងសួងដល់ទេវតា មេត្តាជួយតាមថែរក្សា បងប្អូនជនជាតិជប៉ុន ឲ្យរួចផុតពីគ្រោះកំណាចមួយនេះក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Aplus Cooc