ស្រ្តីខ្មែររស់នៅប្រទេសជប៉ុនបានរៀបរាប់ពីការទុកដាក់សំរាមរបស់ ប្រជាជនជប៉ុន ទោះមានទឹកជំនន់យ៉ាងណាក៏ដោយ ទឹកឡើងខៀវស្រងាត់ហើយគ្មានសំរាមអណ្តែតសូម្បីតែមួយ..(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលដោយសារតែមានរូបថតប៉ុន្មានសន្លឹកដែលពាក់ព័ន្ធនិងទិដ្ឋភាពទឹកជំនន់នៅក្នុងប្រទេសជប៉ុនត្រូវបានគេធ្វើការចែកចាយជាច្រើននៅលើបណ្តាញសង្គមផ្សេងៗដោយសារតែរូបភាពទាំងនោះបានបង្ហាញថាទោះបីជាប្រទេសជប៉ុនជាប្រទេសដែលសំបូរទៅដោយគ្រោះធម្មជាតិផ្សេងៗក៏ពិតមែនតែប្រទេសជប៉ុនគ្មានសំរាមថង់ប្លាស់ស្ទិចអណ្តែតលើទឹកសូម្បីតែមួយ ហើយទឹកឡើងខៀវស្រងាត់ដូចជាទឹកសមុទ្រអញ្ចឹង។

ដោយឡែកនៅក្នុងពេលថ្មីៗនេះមានបងប្អូនខ្មែរយើងម្នាក់ដែលគាត់មានគ្រួសារជាជនជាតិជប៉ុនហើយគាត់បានរស់នៅលើទឹកដីជប៉ុនរយៈពេលជាង៣ឆ្នាំហើយគាត់ក៏បានបន្ថែមទៀតថាពីការរៀបចំទុកដាក់សំរាមនៅរបស់ប្រជាជនជប៉ុន ប្រទេសជប៉ុនគេមានការបែងចែកសំរាមច្បាស់ខ្លាំងណាស់​ គេមិនបានដាក់ច្រលូកច្រឡំគ្នាទេគឺគេដាក់តាមរបៀបនិងទម្លាប់របស់ប្រទេសគេហើយឡានសំរាមគឺតែងតែទៅប្រមូលទៀងទាត់ណាស់មិនចាំទាល់តែសំរាមមានក្លឹនទេ។ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖