ស្អាតៗមិនគួរណារកសុីចឹងសោះ ! កម្លាំង​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​បង្ក្រាប​ទីតាំង​ជួញដូរផ្លូវភេទ ឃាត់ខ្លូនបាននារីជនជាតិវៀយណាម..
Panha
-

កម្លាំង​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែល​ជាជនជាតិវៀតណាម កាលពី​វេលាម៉ោង ០១ និង ០៥នាទី រំលងអាធាត្រឈានចូល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី ស៊ិន សុភាលក្ម្សី ស្នងការ​រង​ផែន​ការងារ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​អគ្គីភ័យ ដឹកនាំ​កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និង​ធ្វើការ​ឃាតខ្លួន​បានជនសង្ស័យ​ប្រុសស្រីចំនួន​ ០៦ នាក់ ស្រីៈ ០៤នាក់៖

១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រួមជាមួយ​ជនជាតិ​ចិន ០៤នាក់។​

ក្នុង​ករណីនេះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​ឃើញ​ស្រោម​អនាម័យ​មួយ​ចំនួន​នៅក្នុង​កាបូប​ដៃ​​ជនសង្ស័យ និង​ស្រោម​អនាម័យ​ដែល​ប្រើប្រាស់​រួច​នៅក្នុង​ធុញ​សំរាម​សរុប​ចំនួន​១០ស្រោម។​ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បាន​ធ្វើការ​កសាង​សំណុំរឿង​ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ថ្ងៃ​ព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣​ប៉ៃលិន​, ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩​ការិយាល័យ​ផ្សព្វផ្សាយ អប់រំ​ព្រិន្ទបាលទោ វ៉ន ដារ៉ា

ប្រភព:ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន