ហ្វេសប៊ុក៖ មហាជនបាននាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីរូបភាពរបស់បងប្រុសម្នាក់ត្រូវបានគេធ្វើការស៊ែរជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបងប្រុសម្នាក់នោះជាកីឡាករទូកងឥន្រ្ទីតេជះសែនជ័យបារមីវត្តស្តៅកន្លែងឋិតនៅស្រុកកៀនស្វាយ បានរត់ប្រណាំឈ្នះបានពានមួយនិងថវិការមួយចំនួននិងជាប់ចំណាត់ថ្នាក់លេខមួយនៅខេត្ត ទាំងដែលជាក់ស្តែងបងប្រុសប្រាប់ថា គោលបំណងគាត់គឺមកប្រណាំទូកទេ ចៃដន្យគេហៅរត់ប្រណាំងក៏សម្រេចចិត្តរត់តែម្តងទៅ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូនចាប បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ កីឡាករទូកងឥន្រ្ទីតេជះសែនជ័យបារមីវត្តស្តៅកន្លែងឋិតនៅស្រុកកៀនស្វាយថាមកអំទូកទេចៃដន្យគេហៅរត់ប្រណាំងមានអី បានពានមួយហើយអមដោយលុយដប់មុឺនទៀត( ចំណាតថ្នាក់លេខមួយនៅខេត្ត)???។

បន្ទាប់ពីបានឃើញសម្ថតភាពរបស់បងប្រុសម្នាក់នេះរួចបានធ្វើឲ្យបងប្អូនជាច្រើនបាននាំគ្នាស្ញើចសរសើរគ្រប់គ្នាថាគាត់មានសម្ថតភាពមិនធម្មតាមែនអាចយកឈ្នះមនុស្សជាច្រើនៅក្នុងកម្មវិធីរត់ប្រណាំងនេះទាំងដែលគោលបំណងគាត់មកប្រណាំងទូកសោះ។

