ប្រពៃណាស់! ចោម ច័ន្ទ កំពុងស្ថិតនៅប្រទេសជប៉ុន ហើយក៏កំពុងមានបញ្ហាខ្យល់ព្យុះខ្លាំង តែក៏មិនចោលគុណធម៌ គឺនាំយកអាហារទៅចែកជូនបងប្អូនខ្មែរយេីងដែរកំពុងរត់គេចចេញពីគ្រោះអាក្រក់មួយនេះ
សីហា
-

ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះផ្ទុះរឿង ចោម ច័ន្ទ លក់ការបូបក្លែងក្លាយនិងថែមទាំងបោកប្រាស់លុយភ្ញៀវអស់រាប់មុឺនដុល្លាតាមរយៈការលក់កាបូប និងលក់សម្ភារះផ្សេងៗនៅលើបណ្តាញសង្គម ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយរួចរាល់ហើយ និងសងសំណង់ទៅអ្នកទិញទាំងអស់វិញ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងនេះ គណនីហ្វេសប៊ុករបស់ ចោម ច័ន្ទ បានបង្ហោះសារពីប្រទេសជប៉ុនថា ៖ពេលនេះខ្ញុំនៅប្រទេសជប៉ុន ហេីយនៅពេលនេះផងដែរកំពុងមានបញ្ហាខ្យល់ព្យុៈធំ នៅប្រទេសនេះខ្ញុំមានការភ័យខ្លាចខ្លះៗរាល់បញ្ហាដែរខ្ញុំមេីលមិនឃេីញ ជាមួយគ្រោះធម្មជាតិ របស់ប្រទេសជប៉ុន នៅពេលនេះប៉ុន្តែខ្ញុំនិងគ្រួសារថ្ងៃនេះផងដែរគឺនាំយកអាហារទៅចែកជូនបងប្អូនខ្មែរយេីងដែរកំពុងរត់គេចចេញពីគ្រោះអាក្រក់មួយនេះ ❤️❤️??ពីព្រោះមានបងប្អូនខ្មែរដែរគាត់ខ្វះខាតមកធ្វេីការនៅទីនេះ?? ខ្ញុំមិនមានអ្វីជួយច្រេីនទេ មានតែទឹកចិត្តមួយនេះដេីម្បីរួមសុខទុក្ខជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នា ??

ហេីយនាងខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធមេត្តាអោយព្យុះអាក្រក់នេះ ចាកចេញទៅអោយឆ្ងាយពីប្រទេសជប៉ុន?????

(វាជាដំណេីរកំសាន្តទីក្រុងតូក្យូ ប៉ុន្តែជួបរឿងអាក្រក់មួយនេះ )៕

ក្រោយពីបង្ហោះសារបែបនេះ ក៏មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការជូនពរក្នុងការធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន និងរក្សារនូវគុណតម្លៃដែលនឹកឃើញប្រជាពលរដ្ឋខ្មែរដែលរ​ស់នៅទីនោះ៕