ជួយអ្វីមិនបាន ត្រឹមតែស៊ែរក៏បានដែរ ! មិត្តល្អជប៉ុនយើង កំពុងតែជួបអាសន្នកាន់តែធំហើយ បាត់ខ្លួនមនុស្សរាប់រយនាក់ និងស្លា.ប់កើនឡើងរហូតទៅដល់ចំនួន...
ស៊ីហៀង
-

ជប៉ុន៖ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។

ទូរទស្សន៍សាធារណៈ NHK បាននិយាយថាទឹកទន្លេចំនួន ១៤ នៅទូទាំងប្រទេសបានជន់លិចហើយខ្លះហូរចេញលើសពីមួយកន្លែង​ ហូរច្រោះផ្ទះប្រជាជន។

នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថាស្ត្រីម្នាក់ដែលមានអាយុ ៧០ ឆ្នាំត្រូវប្រហែលធ្លាក់ពីលើឧទ្ធម្ភាគចក្រមកដីកំពស់40ម៉ែត្រខណៈពេលដែលគាត់ត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រសង្គ្រោះមួយនៅក្នុងទីក្រុង Iwaki ក្នុងខេត្ត Fukushima ដែលជាតំបន់ភាគខាងជើងត្រូវបានបំផ្លាញដោយព្យុះនេះ​ នឹងត្រូវបានស្លាប់ក្រោយបញ្ចូនដល់មន្ទីរពេទ្យ។ ទាហានចំនួន27000នាក់ត្រូវបានបញ្ចូនចូលជួយស្វែងរកនិងសង្គ្រោះប្រជាជននៅលេីដំបូលផ្ទះ​ ក្នុងផ្ទះដែលជាំគាំងដោយទឹក។