វរបុរសក្នុងដូងចិត្តកុមារកម្ពុជា...កូនខ្មែរគ្រប់រូប នឹងចងចាំរូបលោក នៅក្នុងបេះដូង ចំពោះការលះបង់ អ្វីៗគ្រប់យ៉ាង ដើម្បីជួយកុមារកម្ពុជា...
ស៊ីហៀង
-

ភ្នំពេញ៖ លោកវេជ្ជ​បណ្ឌិត​ Beat Richner បិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា គឺជាបុរសម្នាក់ ដែលបានចំណាយទាំងកំលាំងកាយ កំលាំងចិត្ត ស្មារតីលះបង់ ថវិការ ដើម្បីកុមារកម្ពុជា។ វរបុរសដ៏អស្ចារ្យម្នាក់នេះ បានលះបង់គ្មានសល់ លុះដល់ដង្ហើមចុងក្រោយរបស់លោក។ ការស្រលាញ់ ការអាណិត ការការពារ ដោយស្មារតីស្មោះត្រង់ ដោយចេញពីចិត្តពិតៗ របស់លោក បានធ្វើឲ្យកូនខ្មែរគ្រប់ មាតាបិតាគ្រប់រូប ពិតជាក្តីរំភើបជាខ្លាំង ដែលរូបលោកគ្រាន់តែជាជាតិសាសន៍ដទៃ តែការលះបង់របស់លោក ចំពោះកម្ពុជា ពិតជាធំធេងខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ 

ក្រោយពីលោកបានលាចាកលោកទៅ កូនខ្មែរគ្រប់រូប មានតែធ្វើរូបសំណាក់របស់លោកទុក្ខសម្រាប់កូនខ្មែរ ជំនាន់ក្រោយបានឃើញ បានស្គាល់ នូវវរបុរសដ៏អស្ចារ្យ ដ៏អង់អាចម្នាក់នេះ ទុកក្នុងបេះដូង។ កូនខ្មែរគ្រប់រូប ពុំមានអ្វីមកសងគុណ នូវមហាទិគុណរបស់លោក ដែលធ្វើចំពោះកូនខ្មែរ ដោយគ្មានការទាមទារអ្វី លះបង់ទាំងឈា មស្រស់របស់លោកដើម្បីកូនខ្មែរ។ ស្មារតីលះបង់ ការតាំងចិត្តយ៉ាងមុតមាំ និងភាពអស្ចារ្យមួយនេះ បានដក់ជាប់នៅក្នុងបេះដូងកូនខ្មែរ ជាប់ជានិច្ចតទៅ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះខេមរញាណ ភី យ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា "នរណា​ៗក៏គោរពស្រលាញ់លោកដែរ​ Dr. Beat Richner ក្នុងសាលារចនា ១៨.១០.២០១៩ នឹកគាត់ និងគោរពនូវសេចក្តីស្រលាញ់លៈបង់ចំពោះកុមារ និងប្រជាពលរដ្ឋកម្ពុជា លោកជាវីរជនក្នុងដូងចិត្តកុមារកម្ពុជា???❤️❤️❤️???"៕

ប្រភព ៖ ព្រះខេមរញាណ ភី យ៉ា