Sad រាល់ថ្ងៃ ! បុរសម្នាក់សុំអង្វរមិត្តភ័ក្រ កុំហៅគាត់ផឹកទៀតព្រោះឃើញរាងពីមុននិងឥឡូវខុសគ្នាឆ្ងាយណាស់សុខភាពមិនល្អឡើងអាលែកហ្សីរោលកន្តួលពេញខ្លួន
ស៊ីហៀង
-

ហ្វេសប៊ុក៖  រូបភាពប៉ុន្មានសន្លឹករបស់បុរសម្នាក់ត្រូវបានគេធ្វើការចែកចាយជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែភាពខុសគ្មារវាងរាងរបស់គាត់ពីមុននិងឥឡូវគឺខុសគ្នាឆ្ងាយខ្លាំងណាស់ គួរបញ្ចាក់ផងដែរថានៅកាលពីមុនគាត់មានរាងសង្ហារសាច់ដំ តែពេលនេះរាងគាត់ប្រែមកជាកំប៉ោងហើមដុះក្បាលពោះ មូលហេតុទាំងនេះដោយសារតែមិត្តភក្តិរបស់គាត់ហៅគាត់ផឹកស្រាខ្លាំងពេក។

មិនត្រឹមតែប៉ុណ្ណោះទេនៅកាលពីពេលថ្មីៗនេះគាត់បានធ្វើការបង្ហោះសារផ្ញើរទៅកាន់មិត្តភក្តិគាត់នៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Mario Pro ដោយបានធ្វើការលើកឡើងឲ្យដឹងថា ៖ ផ្ញើរជូនបងប្អូន និងមិត្តភ័ក្រដែលបង្ខំខ្ញុំផឹក ...សូមមេត្តាអធ្យាស្រ័យដល់ខ្ញុំ ឈប់បង្ខំខ្ញុំទៀតទៅ បងប្អូនអើយមើលរូបរាងខ្ញុំពីមុន និងឥលូវនេះចុះ មើលទៅវាពិតជាគួរឲចង់សើចណាស់សំរាប់បងប្អូនទាំងអស់គ្នា តែខ្ញុំពិតជាឈឺចាប់ណាស់

 ពេលខ្លះខ្ញុំដេកយំស្តាយរូបរាងខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ដោយសារខ្ញុំខ្លាចបងប្អូនទាំងអស់គ្នាអន់ចិត្តដែលខ្ញុំមិនផឹកជាមួយ ជួនកាលខ្ញុំស្រវឹងស្ទើរដាច់ខ្យល់ស្លាប់ម្តងៗដោយសារតែកំដរបងប្អូនទាំងអស់គ្នាផឹក កាលពីមុនគីឡូខ្ញុំតែ 71kg ប៉ុណ្ណោះ តែឥលូវនេះគឺ 115kg ហើយ ​គឺខ្ញុំលើសទម្ងន់រហូតដល់ 44kg ចំណែកគ្រឿងក្នុងរបស់ខ្ញុំវិញមិនដឹងទៅជាយ៉ាងណាហើយទេ ថ្លើមខ្ញុំពោរពេញទៅដោយជាតិពុល ឈាមខ្ញុំឡើងក្តៅ ស្បែកខ្ញុំឡើងអាលែកហ្សី រោលកន្តួលពេញខ្លួន សុខភាពខ្ញុំចុះខ្សោយ សមត្ថភាព និងការចងចាំរបស់ខ្ញុំក៏លែងមានភាពល្អប្រសើរ​ដូចមុន ហើយមុខក៏ចាស់ជាងអាយុទៀត 

មិនដឹងថាថ្ងៃក្រោយខ្ញុំត្រូវប្រឈមនឹងជម្ងឺអ្វីខ្លះទេ ទុកថាបងប្អូនស្រលាញ់រាប់អានខ្ញុំ អាណិតខ្ញុំ ព្រោះខ្ញុំចង់រស់ឲបានយូរអង្វែងទៅមុខទៀត ខ្ញុំមិនចង់ឆាប់ស្លាប់ដោយសារផឹកស្រាទេ កុំឲខ្ញុំផឹកអីខ្ញុំអត់ខឹងបងប្អូនទេ គឺខ្ញុំមានតែអរគុណ និងសប្បាយចិត្តទៅវិញទេ ... ដោយក្តីគោរពអំពីខ្ញុំ សូមបងប្អូនយោគយល់ និងអនុគ្រោះ ?។