អរគុណទឹកចិត្តបងប្អូនខ្មែរ...ប្អូនប្រុស ធន ម៉េងហ៊ាង បាននាំយកថវិការមួយចំនួន​ទៅជូនប្អូនស្រី ឆែ ដានី​ ដែលកំពុងសម្រាកព្យាបាលនៅប្រទេស...
ស៊ីហៀង
-

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ប្អូនប្រុសធន ម៉េងហ៊ាង បាននាំយកថវិការ ដែលបងប្អូនសប្បុរសជន បានជួយដល់ប្អូនស្រី ឆែ ដានី ប្រគល់ជូននាងរួចរាល់ហើយ។ ស្នាមញញឹម ទឹកចិត្ត ដ៏ល្អមួយនេះ និងធ្វើឲ្យប្អូនស្រីឆាប់ជាសះស្បើយ​ និងត្រឡប់មកប្រទេសយើងវិញ​ក្នុងពេលឆាប់ៗ។ 

ប្អូនប្រុសធន ម៉េងហ៊ាង បានលើកឡើងថា "ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ទីក្រុង ហូជីមីញ ប្រទេស វៀតណាម

ថ្ងៃនេះដែលខ្ញុំបាទ ព្រមទាំងក្រុមការងារបានចុះមកសាកសួរសុខទុក្ខ កញ្ញា ឆេ ដានី សិល្បះការនីបុរាណ ផ្នែក សាដុីវ ដែលឥឡូវនេះកញ្ញាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Blood Transfution Hematology Hospital ក្នុងប្រទេស វៀតណាម ដោយអាការៈសុខភាពកញ្ញាមានបញ្ហាយ៉ាងធ្ងន់ធ្ងរចំនុច ខួរឆ្អឹងខ្នងឈប់ផលិតគ្រប់ឈាម ដែលភាសាEnglishហៅថា Aplastic anemia ដោយតម្រូវមើលថែទាំ ព្យាបាលជាច្រើនដំណាក់កាលយ៉ាងយកចិត្តទុកដាក់ និងតម្រូវការថវិកាច្រើនសម្រាប់ផ្គត់ផ្គង់ការចំណាយវាយកំឡុងព្យាបាល ក្នុងនោះដែលក្រុមការងារខ្ញុំបាទបាននាំយកថវិកាដែលទទួលបានការចូលរួមពីសំណាក់បងប្អូនសប្បុរសជនចំនួន 1400 $ ជូនដល់កញ្ញា ឆេ ដានី ជាផ្នែកចូលរួមបង់ថ្លៃការព្យាបាល សូមអរគុណបងប្អូនសប្បុរសជនសម្រាប់ការចូលរួមជាមួយខ្ញុំបាទ។

ខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំងកញ្ញា ឆេ ដានី សូមគោរពអរគុណ និង គោរពជូនពរបងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និង សុខភាពល្អ ?។បងប្អូនកម្ពុជា មានតែពាក្យជូនពរ និងសូមឲ្យប្អូនស្រីឆាប់ជាសះស្បើយ វិលត្រឡប់មកប្រទេសយើងវិញ ៕

ប្រភព៖ ធន ម៉េងហ៊ាង