ថោកទាប...ប្រពន្ធពរពោះជិតគ្រប់ខែទៅហើយ លួចទៅសែនព្រេនជាមួយមនុស្សស្រីថ្មី ធ្វើព្រងើយ...មានវិដេអូ
-

មនុស្សពីរនាក់ទម្រាំតែបានរស់នៅជាមួយគ្នា ត្រូវចំណាយពេលវេលា ចំណាយកំលាំងកាយ ចិត្ត ប្រឹងរកស៊ីជាមួយគ្នា ដើម្បីសាងគ្រួសារមួយដ៏មានសុភមង្គល។ ក្រោយពីពេលរៀបការក្រាបផ្ទឹមជាមួយគ្នា សាងគ្រួសារមួយដ៏ផ្អែមល្អែមហើយនោះ ក៏ត្រូវមានចំណងដៃមួយនោះគឺកូន។ តែចំណងស្នេហាអ្នកណាទៅស្មានដល់ថា អ្នកណាជាអ្នកអស់ចិត្តមុន ឬក៏នៅតែស្រលាញ់គ្នារហូតនោះ។

ដោយឡែកបើយើងមកមើលពីជីវិតរបស់គ្រួសារមួយដែលបានឈ្លោះប្រកែកគ្នា ផ្អើលអស់អ្នកផង មកមើល ព្រមទាំងបានថតវិដេអូ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយខាងប្រុស លួចមានអ្នកថ្មី ខណៈពេលប្រពន្ធរបស់ខ្លួនកំពុងតែពរពោះជិតគ្រប់ខែទៅហើយនោះ។ តើមានមនុស្សស្រីប៉ុន្មានអ្នកដែលអាចទ្រាំនូវក្តីឈឺចាប់មួយនេះបានទៅ?

ចំណងស្នេហាដែលកើតឡើងដោយការស្រលាញ់គ្នាចិត្តនិងចិត្ត តែចុងក្រោយគេមកប្រាប់យើងថា គេឈប់ស្រលាញ់យើងហើយ គេលែងត្រូវការយើងហើយ យើងគ្មានតំលៃអ្វីសម្រាប់គេទៀតទេ បើទោះបីជាកូននៅក្នុងជិតដល់ថ្ងៃសម្រាលក៏ដោយ។ តើនេះគឺជាកម្មឬជាអ្វីឲ្យប្រាកដទៅ?

មនុស្សប្រុសម្នាក់ដែលធ្លាប់តែប្រាប់ថាស្រលាញ់យើង តែពេលនេះគាត់បានប្រែចិត្ត លួចមានស្រីថ្មី ហើយក៏បានសែនព្រេនជាមួយគូរស្នេហ៍ថ្មី​។ នៅក្នុងវិដេអូនោះបងប្អូនបានរៀបរាប់ថា​ ប្រពន្ធពរពោះកូននៅក្នុងផ្ទៃ តែប្តីលួចមកសែនព្រេនជាមួយស្រីថ្មី។ នៅក្នុងវិដេអូនោះ ខាងប្រពន្ធគ្រាន់តែសូមឲ្យខាងប្រុស មកផ្តិតមេដៃ លះលែងគ្នាឲ្យបានត្រឹមត្រូវ ចាំមករៀបការជាមួយនឹងប្រពន្ធថ្មីចុះ គាត់មិនចង់បានវិញទេ តែយ៉ាងណាសុំត្រឹមតែផ្តិតមេដៃឲ្យចប់គ្រប់យ៉ាងទៅបានហើយ។ ចំណែកខាងប្រុស ក៏បានប្រាប់ថា គាត់អស់ចិត្តនិងប្រពន្ធគាត់ហើយ ហើយគាត់ក៏បានស្រលាញ់មនុស្សស្រីថ្មីដែល ព្រោះថាគាត់និងប្រពន្ធដើមរបស់គាត់រស់នៅមិនចុះសម្រុងនិងគ្នា ។

យ៉ាងណាមិញ ចំពោះភាគីម្ខាងទៀត ក៏បានប្រាប់ថា គាត់មិនបានដឹងថា មនុស្សមិនទាន់បានលែងលះប្រពន្ធនោះទេ គឺគេមកប្រាប់គាត់ថា ពូកគាត់បានលះលែងគ្នាហើយ ទើបនាងព្រមសែនព្រេនជាមួយបុរសម្នាក់នោះ ។ រឿងរ៉ាវមួយនេះ គឺគាត់មិនបានដឹងនោះ ហើយដោយសារតែគាត់ក៏ស្រលាញ់បុរសម្នាក់នោះដែរ ទើបគាត់ក៏សម្រេចចិត្តសែនព្រេន ដើម្បីឲ្យខាងសាច់ញាតិបានដឹងលឺទៅ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Heng No Smile គាត់បានធ្វើការបង្ហោះសារថា"មើលអោយហើយទៅ លួចសាហាយនិងគ្នា ទាំងប្រពន្ធពោៈធំជិតគ្រប់ខែ សមគ្នាណាស់ មីស្រីចង្រៃ អាប្រុសថោកទាប"៕

សូមទស្សនាវិដេអូខាងក្រោយនេះ៖


ប្រភព៖