តួស្រីនៅក្នុងបទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ សូមឲ្យតួប្រុសចេញមុខធ្វើការបកស្រាយជាសាធារណៈ ហើយគាត់ក៏សូមឲ្យបងប្អូនឈប់រិះគាត់ទៀតទៅ..មានវិដេអូ
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែកចាយ ដោយបងប្អូនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន​។ នៅក្នុងវិដេអូឃ្លីបនោះ ហាក់ដូចស៊ិចស៊ីជ្រុលពេក ទើបធ្វើឲ្យមហាជន រិះគន់ទៅលើវិដេអូឃ្លីប នោះយ៉ាងខ្លាំង។

នៅថ្ងៃនេះតារាសម្តែងស្រី កញ្ញា រ៉ូស បានចេញមកធ្វើការបកស្រាយ ចំពោះរឿងរ៉ាវដែលបានបែកធ្លាយវិដេអូឃ្លីបនោះផងដែរ។ នៅក្នុងវិដេអូឃ្លីប កញ្ញារ៉ូស ប្រាប់ទៀតថា ការបែកធ្លាយវិដេអូឃ្លីបនេះគឺជាចេតនា របស់តួប្រុស ហើយយកទៅចែកចាយនៅក្នុង GROUP ហើយក៏ត្រូវបានបងប្អូននៅក្នុងគ្រុប ក៏បានធ្វើចែកចាយបន្តទៀត។ កញ្ញាក៏បាន សូមណូមពរ ដល់តួប្រុស ឲ្យចេញមុខធ្វើបកស្រាយ ចំពោះរឿងមួយនេះ។

នៅក្នុងវិដេអូឃ្លីបនោះផងដែរ តួសម្តែងស្រីរូបនោះក៏បានសូមណូមពរដល់បងប្អូនមេត្តាឈប់ធ្វើការរិះគន់ដល់រូបនាងទៀតទៅ ហើយសូមឲ្យតួប្រុស ចេញមកធ្វើការបកស្រាយឲ្យបានច្បាស់ចំពោះរឿងមួយ ព្រោះថានាងក៏មិនចង់ល្បីដោយសារតែរឿងអាស្រូវបែបនេះដែរ៕

សូមទស្សនាវិដេអូឃ្លីបទាំងអស់គ្នាៈ

ប្រភព៖ ហេង ឡុង