មិនសសើរមិនបាន ! មិននឹកស្មានថាកូនខ្មែរយើងមានទេពកោសល្យក្នុងការតុបតែងខ្លួននិងមានគំនិតច្នៃប្រឌិតខ្ពស់យ៉ាងនេះសោះ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ សិល្បះតុបតែងខ្លួនមានលក្ខណៈប្លែកៗបានកំពុងតែទទួលបានការគាំទ្រនិងពេញនិយមខ្លាំងណាស់នៅប៉ែកខាងទ្វីបអឺរ៉ុបជាពិសេសនៅលើបណ្តាញសង្គមផ្សព្វផ្សាយនាៗដូចជានៅលើ ​Youtube ជាដើម ដែលការតុបតែងបែបនេះមិនសូវជាមានអ្នកចេះ និងមានទេពកោសល្យនោះទេ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានកូនខ្មែរយើងម្នាក់បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារតែគាត់មានទេព្យកោសល្យមិនចាញបរទេសប៉ុន្មានទេ គាត់មានសម្ថតភាពអាចតុបតែងនៅលើមុខនិងដងខ្លួនជារូបភាពប្លែកៗនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងណាស់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Melanie Eilish Trice Sia  ​បានធ្វើការបង្ហោះសារៀបរាប់និងភ្ចាប់មកជាមួយនិងរូបភាពជាច្រើនសន្លឹកថា ៖  « ទស្សនាកម្រងរូបភាព ជាមួយស្នារដៃដ៏បុិនប្រសព្វរបស់កុមារា ជនជាតិកម្ពុជា Jesub Dolibop ដែលមានវ័យទើបតែ17ឆ្នាំ អាចផាត់មុខ និង គូររូប យ៉ាងស្ទាត់ជំនាញ ស្រស់ស្អាត ទាក់ទាញ ប្លែកភ្នែក មានទាក់ទងជាមួយពិធីបុណ្យជាតិខ្មែរ ទិវារអន្តរជាតិ បរិស្ថាន និង រឿងហូរលីវូដល្បីៗមួយចំនួន ផងដែរ ♥️ ជនជាតិខ្មែរយើងតើស ??​»។



 ​