ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ តារាចម្រៀងដ៏ល្បីល្បាញសំរាប់យុវវ័យ គឺនាយ ចឺម មួយរយៈចុងក្រោយនេះ ហាក់បីដូចជាមមាញឹក ក្នុងពេលបុណ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។
.jpeg?1573802907)
ក្នុងនោះដែរ គេកត់សម្គាល់ឃើញថា នាយចឺម មកដល់ស្រុកវិញភ្លាម នាយអន្ទះសារដឹកសង្សារថ្មីអូនហ្វា ទៅដើរលេងលើទឹកដីអង្គរខេត្តសៀមរាប ភ្លែតតែម្តង ដើម្បីរឹតចំណងស្នេហ៍ឡើងវិញ ខណៈ ដែលនាងហ្វា នឹកនាយចឺម ខ្លាំងពេក រហូតស្ទើរតែមិនអាចទ្រាំបាននៅពេលដែលពួកគេឃ្លាតកាយាគ្នាតែជាង៤សប្តាហ៍នេះ។
.jpg?1573802912)
គួរបញ្ជាក់ថា នាយចឺម បានរបូតសង្សារម្តងដល់ទៅ២នាក់ គឺកញ្ញាពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលពេលនេះនាងៗមានសង្សារថ្មីអស់ទៅហើយ ទើបធ្វើឱ្យនាយចឺម ងាកមកភ្ជាប់ស្នេហ៍ថ្មីជាមួយតារាសម្តែងអូនហ្វា ហើយដើម្បីជៀសវាងការដើរជាន់ដានចាស់ត្រូវស្រីស្នេហ៍រត់ចោលទៅរកប្រុសថ្មីទៀត ទើបពេលនេះនាយបានយកចិត្តទុក្ខដាក់ជាមួយសង្សារថ្មីខ្លាំងជាងមុន ដោយថែមទាំងមានគម្រោងដឹកដៃគ្នាចូលរោងការទៀតផង។
.jpg?1573802925)
ប៉ុន្តែនាងប៊ែលឡា ហៅអូនហ្វា បានអះអាងថា នៅពេលនេះនាងមិនទាន់បានភ្ជាប់ពាក្យ ឬរួមរស់ជាមួយនាយចឺម ក្រោមដំបូលតែមួយឡើយ គឺនៅផ្ទះផ្សេងគ្នា។
.jpeg?1573802932)
អូនហ្វា បន្តថា ស្នេហានាងជាមួយនាយចឺម គឺស្ថិតក្នុងដំណាក់កាលមើលចិត្តមើលថ្លើមគ្នាប៉ុណ្ណោះ។
ប៉ុន្តែតារារួមអាជីពបានបង្ហើបឱ្យដឹងថា នាយចឺម និងអូនហ្វា ស្រលាញ់គ្នាដូចប្តីប្រពន្ធទៅហើយ មិនមែនទើបមើលចិត្តគ្នានោះទេ ព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងក៏បានដឹងឮរឿងស្នេហារបស់ពួកគេនេះអស់ហើយដែរ គឺត្រៀមតែភ្ជាប់ពាក្យនិងរៀបការប៉ុណ្ណោះ។
.jpeg?1573802941)
គួរបញ្ជាក់ថា នាយចឺម ជាតារាចម្រៀងម្នាក់ដែលពូកែថ្វីមាត់ទាក់ទងស្នេហ៍តែស្រីស្អាតៗ ហើយពេលបែកមួយភ្លាមរកបានថ្មីមួយទៀតភ្លែតតែម្តង។
.jpg?1573802947)
នាយចឺម ធ្លាប់អួតថា បើយកសង្សារមិនស្អាត តើយកមកធ្វើអី? ពេលនេះអ្វីៗគឺដូចនាយនិយាយមែន ព្រោះអូនហ្វា សាច់សខ្ចីញ៉េញមិនចាញ់អតីតសង្សារនាយទាំង២ ដែលធ្លាក់លើដៃប្រុសផ្សេងនោះឡើយ៕
.jpeg?1573802965)
.jpg?1573802965)
.jpg?1573802965)