បងប្អូនពេលឃើញលោកយាយជួយជូនបាយលោកយាយពិសារផង...លោកយាយភៀរ​ អាយុ ៨៨ឆ្នាំ គាត់ប្រាប់ថា គាត់លំបាកណាស់​ ពេលខ្លះមិនបានហូបបាយដល់ទៅពីរ បីថ្ងៃក៏មាន​ ហើយមានជំងឺទៀត...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Youth Save Cambodian" បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការសូមអំពាវនាវដល់ បងប្អូនសប្បុរសជន មេត្តាជួយដល់លោកយាយម្នាក់មានឈ្មោះថា យាយភៀរ​ អាយុ 88ឆ្នាំ ដេីររេីសកំប៉ុងនៅម្តុំត្រេីយម្ខាង​ មានពេលខ្លះគាត់គ្មានបាយហូបដល់ទៅបីថ្ងៃក៏មានដែរ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "? ថ្ងៃមុនពេលដែលខ្ញុំជូនម៉ាក់និងម៉ាទៅមេីលប្រទិប​ ក៏បានជួបលោកយាយម្នាក់នេះគាត់តែងតែដេីររេីសកំប៉ុងនៅម្តុំត្រេីយម្ខាង​ គាត់ឈ្មោះយាយភៀរ​ អាយុ 88ឆ្នាំ គាត់បានប្រាប់ថាគាត់លំបាកណាស់​ ពេលខ្លះមិនបានហូបបាយរហូតដល់ទៅបីថ្ងៃក៏មាន​ រាល់ថ្ងៃគាត់ស្នាក់នៅម្តុំចុងកោះ​ សុំរោងគេនៅ ?គាត់មានជំងឺដុំពោះ​ តែក៏គ្មានលុយវះកាត់ទៀត។

ខ្ញុំសូមអំពាវនាដល់បងប្អូន​ ពូមីងទាំងអស់ដែលមានសណ្តានចិត្តធម៍មេត្តាជួយគាត់ផង​ មិនថាច្រេីនក្តីតិចក្តី​ សូមបងប្អូនរួមគ្នាធ្វេីទានដល់គាត់ ???? បងប្អូនក៏អាចផ្តល់តាមរយះខ្ងុំក៏បានដែរ​ ខ្ងុំនិងយកទៅជួយគាត់ផ្ទាល់ ???? សូមអរគុណ 093633500"៕

ប្រភព៖ Youth Save Cambodian