ភ្នំពេញ៖ មនុស្សដែលរស់នៅលើលោកយើងតែងតែមានមនុស្សល្អ និងមនុស្សអាក្រក់ តួរយ៉ាងប៉ូលីសចរចរណ៍ក៏ដូចគ្នាដែរគឺល្អនិងខ្លះទៀតក៏អាក្រក់។ ហើយមានបងប្អូនមួយចំនួនមិនចូលចិត្ត ក៏មានមួយចំនួនចូលចិត្តដែរ។ ក្នុងនោះដែរ ដូចរឿងមួយនេះ គួរឲ្យសរសើរខ្លាំងណាស់ ក្រោយពីបានឃើញពូប៉ូលីសចរចរណ៍ម្នាក់ បានជួយសំរួលការងារខ្លះៗដល់លោកអ៊ុំប្រុសបណ្តើរកង់ឡើងលើស្ពានគីស៊ូណា ទាំងមិនខ្លាចនឿយហត់ និងចម្លងគាត់ឲ្យដល់ទីតាំងគល់ស្ពាន។
.jpg?1573805620)
ប៉ូលីសចរចរណ៍មានភារកិច្ច សម្រួលចរចរណ៍ដល់ យានយន្តគ្រប់ប្រភេទ តែលើនេះ គាត់បានជួយអ៊ុំប្រុសទាំងមិនបានអ្វីមកវិញ នេះសបញ្ចាក់ថា ជាទឹកចិត្តដ៏ល្អមួយរបស់មន្រ្ដីប៉ូលីសចរាចរណ៍ដែលគាត់ចេះជួយយកអាសារអ្នកធ្វើដំណើរតាមដងផ្លូវ។
.jpg?1573805625)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ សុង ប៊ុនទិត Sung BunTeth បានរៀបរាប់ពីសកម្មភាពបងប៉ូលីសចរចរណ៍គំរូមួយរូប ដែលបានលះបង់កំលាំងកាយចិត្ត ជួយដល់ជនចាស់ជរា ទោះបីមិនបានអ្វីមកវិញក៏ដោយ នេះជាការរៀបរាប់គាត់ខាងក្រោម៖ “ស្រលាញ់អំពើល្អគាត់ណាស់ពូលីស ចរាចរណ៍នៅគល់ស្ពានគីស៊ូណា កំពង់ចាមយើងនិង”៕
.jpg?1573805632)
ក្រោយពីឃើញបែបនេះភ្លាម អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានអាណិតអាសូរដល់ អ៊ុំប្រុសដែលធាក់កង់ឡើងលើស្ពាន គីស៊ូណា ទាំងគាត់គ្មានកំលាំងកំហែង តែចែដន្យជួបបងប៉ូលីសចរាចរណ៍ គាត់បានជួយទាំងមិនបានអ្វីមកវិញ នេះហើយហៅថា ជួយដោយមិនយកកាំមេរ៉ាតាមខ្លួន៕
.jpg?1573805638)