យើងតែងតែដឹងឮ និង រៀនសូត្រមកថា ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡាប៉ុន្តែកាលពីពេលថ្មី ៗ នេះ ក្រសួងការបរទេសអូស្រ្តាលីបានសិក្សាស្រាវជ្រាវ និង រកឃើញថា ផ្ទៃដីកម្ពុជានៅសល់តែ ១៧៦ ៥២០ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា ផ្ទៃដីកម្ពុជាមាន ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ការណ៍នេះធ្វើឲ្យមហាជនកើតមន្ទិលសង្ស័យលើទិន្នន័យពិតប្រាកដរបស់ផ្ទៃដីកម្ពុជា ។

ដោយឡែកបន្ទាប់ពីមានការភ្ញាក់ផ្អើលថាបាត់ដីមួយនេះរួចបានធ្វើឲ្យកូនខ្មែរជាច្រើនបាននាំគ្នាកើតមានក្តីព្រួយបារម្ភខ្លាំងណាស់និងថែមទាំងមិនសប្បាយចិត្តចំពោះដំណឹងអាក្រក់មួយនេះទេ ហើយថែមទាំងនាំគ្នាទៅសាក់រូបផែនទីប្រទេសកម្ពុជាថែមទៀតផង ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះដែរមាននារីម្នាក់គាត់បានសាក់រូបផែនទីប្រទេសកម្ពុជាតែដោយសារតែមានមិនបានត្រួតពិនិត្យច្បាស់លាស់មុនពេលសាក់ទើបធ្វើឲ្យមានកំហុង បន្ទាប់ពីបានឃើញរូបសាក់របស់នារីម្នាក់នោះរួចស្រាប់តែលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ៖ គាត់សាក់ផ្ទៃដីស្រុកខ្មែរ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថាដីខ្មែរធំជាងនេះ តើត្រូវកាត់ដីអោយគេអោយសល់តែត្រឹមនេះ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី ?។

យ៉ាងណាមិញគ្រាន់តែលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ បង្ហោះមិនទាន់បានប៉ុន្មានផងស្រាប់តែមានបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Theara Ning បានបង្ហោះសារឆ្លើយតបទៅលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ វិញភ្លាមៗថា ៖ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប មិនត្រឹមតែហ៊ានចៀរស្បែកចេញនោះទេ!!! ខ្ញុំហ៊ានទាំងកាត់ក្បាលចោលទៀតផង បើគណនាទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ . តែបើខ្វះវិញតើលោកហ៊ានធ្វើដូចខ្ញុំទេ? ហើយកាគណនានោះត្រូវ មានកាចូលរួមពីគ្រប់ភាគីទាំងអស់ .ជួយ Share ម្នាក់មួយអោយរដ្ឋមន្រ្តីម្នាក់នោះឃើញផង ៕ ឯកឧត្តម ខៀវ កាញ រិទ្ធ


