ព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។
ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះដែរស្របពេលដែលសម្តេចតេជោ ហ៊ុនសែន លោកបានកំពុងតែធ្វើការថ្លែងសន្ទរកថានៅក្នុងកម្មពិធីនោះស្រាប់តែមានមានជនម្នាក់បានខលទូរស័ព្ទមកកាន់លេខសម្តេចតេជោ ហ៊ុន សែន ដោយខលមកច្រើនដងពេកសម្តេចក៏បានលើកទទួលទូរស័ព្ទនោះហើយភ្លាមៗនោះសម្តេចបានបេីក Speaker ជាសាធារណៈជនតែម្តង ស្រាប់តែអ្នកខលទូរស័ព្ទមកនោះ បានប្រាប់មកសម្តេចវិញថា ច្រឡំលេខទៅវិញ។ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូដែលសម្តេចថ្លែងសន្ទរកថាទាំងអស់គ្នា
