ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងហ្វេសប៊ុកមួយចំនួនប្រហែលជាស្គាល់តារាសម្តែងឃ្លីបវីដេអូល្បីឈ្មោះក្នុងហ្វេសប៊ុក La big ត្រូវប្រជាពលរដ្ឋឡោមព័ន្ឋវាយបែកមុខបែកមាត់ដោយចោទថាជាជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីគរម្នាក់ មិនបានសម្រេច បណ្ដាលអោយក្រឡាប់កង់បីនិងមានមនុស្សរងរបួស ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅតាមបណ្ដោយផ្លូវ ៥៩៨ ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៨និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩៕
.jpg?1574013150)
យ៉ាងណាមិញ យោងតាមការសម្ភាសន៍ជាមួយសមត្ថកិច្ច ជនសង្ស័យបដិសេធថា ខ្លួនពុំបានធ្វើសកម្មភាពឆក់នោះទេ ខណៈជនសង្ស័យបានឃើញម៉ូតូមួយគ្រឿង ម៉ាក Suzuki Let's ដែលជាអ្នកធ្វើសកម្មភាពឆក់ ហើយគាត់បន្តដំណើរតាមចាប់ម៉ូតូ Suzuki Let's តែចែដន្យដួលត្រូវម៉ូតូកង់បីឥណ្ឌា ស្រាប់តែមានមនុស្សមាជាច្រើនមកវាយគាត់តែម្តង។ នេះគ្រាន់តែជាការបកស្រាយមួយប៉ុណ្នោះ មិនទាន់ដឹងច្បាស់ពិតប្រាកដទេ៕
ប្រភពវីដេអូ TVFB
.jpg?1574013169)
.jpg?1574013169)
.jpg?1574013169)
.jpg?1574013169)
.jpg?1574013170)