កូនចៅពិតជាមានការសោកស្តាយខ្លាំងណាស់...ត្រឹមតែមួយប៉ប្រិចភ្នែកសោះ កម្ពុជាបាត់បង់កំពូលមនុស្សដ៏ទៅពីរនាក់...
-

តែមួយប៉ព្រិចភ្នែកសោះ កូនចៅគ្រប់រូបពិតជាមានទុក្ខជាទំងន់ ដោយបានបាត់បង់មនុស្សសំខាន់ដ៏ទៅពីររូប ទី១ គឺព្រះមហាថេរ ឡឹង ធៀម ព្រះរាជាគណៈថ្នាក់ចត្វា បានសុគតក្នុងព្រះជន្មាយុ ១០៤ព្រះវស្សា លោកជាកំពូលថេរខាងធម្មបទ បែបបូរាណ ទី២. សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី បុត្រីច្បងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សោយទីវង្គតក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លីមភេ សេងឃាង ដែលជាកូនខ្មែរមួយរូប បានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហាញថា"ថ្ងៃតែ១ កម្ពុជាបាត់បង់កំពូលមនុស្សចំនួនពីរព្រះអង្គ៖ ១. ព្រះមហាថេរ ឡឹង ធៀម ព្រះរាជាគណៈថ្នាក់ចត្វា បានសុគតក្នុងព្រះជន្មាយុ ១០៥ព្រះវស្សា លោកជាកំពូលថេរខាងធម្មបទ បែបបូរាណ ២. សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី បុត្រីច្បងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សោយទីវង្គតក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ទ្រង់ជានាដការីដ៏ឧត្តមវិសេសន៍។ សូមថ្វាយ និងប្រគេនព្រះកុសល និងព្រះអាល័យ"។ 

ទន្ទឹមនឹងនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូម​ថ្វាយ​ព្រះ​កុសល​ សូម​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ ស្ដេច​យាង​សោយ​សុខ​ក្នុង​ព្រះបរមសុខ​គតិភព​គុំ​បី​ឃ្លៀងឃ្លាត​ឡើយ"៕

ប្រភព៖ លីមភេ សេងឃាង