សេចក្តីអំពាវនាវ...សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមស ពសម្ដេច ព្រះរាមនរោត្តមបុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរ​ នៅល្ងាចនេះ នៅអាកាសយានដ្ឋានពោធិចិនតុង វេលាម៉ោង...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture បាន​​បង្ហោះសារសូមអំពាវនាវដល់ បងប្អូន ជនរួមជាតិ សូមអញ្ជើញចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេច ព្រះរាមនរោត្តមបុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរដែលនឹងមកដល់ អាកាសយានដ្ឋានពោធិចិនតុង រាជធានីភ្នំពេញ វេលាម៉ោង ០៦ ល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "សេចក្តីអំពាវនាវ

សូមជូនដំណឹងដល់ប្រជាជនខ្មែរក្រោមដាក់ថ្នាក់មិត្តភ័ក្រសិល្បៈទាំងអស់គ្នាជាទីគោរពសូមអញ្ជើញចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេច ព្រះរាមនរោត្តមបុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរដែលនឹងមកដល់ អាកាសយានដ្ឋានពោធិចិនតុង រាជធានីភ្នំពេញ វេលាម៉ោង ០៦ ល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ។

( សូមអញ្ញើញមក មុនម៉ោង ០៥:០០ល្ងាច )

អាស្រ័យហេតុនេះដូចនេះហើយ

សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ថ្នាក់នៅមិត្តភ័ក្រសិល្បៈមេត្តាចូលរួមឱ្យបានច្រើនកោះករ នឹងពាំនាំមកនូវ

•ព្រះឆាយាល័ក្ខសម្ដេចព្រះរៀមនរោត្តមបុប្ផាទេវី

•បាច់ផ្កាធូបទៀនផ្កាភ្ញីភួងមាលា

•ព្រមទាំងសំលៀកបំពាក់កាន់ទុក្ខ និងភ្ជាប់ទៅដោយបូរកាន់ទុក្ខ

ដើម្បីនឹងសម្ដែងភាពកត្តញ្ញូ និងតបស្នងចំពោះព្រះវិញ្ញាណក្ខន្ធព្រះអង្គបូជាទាំងកម្លាំងកាយចិត្តរហូតដល់ថ្ងៃព្រះអង្គលាចាកលោកនេះ។ សូមក្រាបថ្វាយព្រះមហាព្រះរាជកុសល!"៕

ប្រភព៖ វប្បធម៌ខ្មែរ Khmer culture