លោកថៃ នរៈបណ្ឌិត កូនប្រុសទី២របស់លោកថៃ នរៈសត្យា គូររូប ព្រះឆាយាលក្ខណ៏ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ញញឹមយ៉ាងស្រស់ សម្រាប់...
ស៊ីហៀង
-

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bennie Bd Carter ដែលត្រូវបានគេស្គាល់ថាជាកូនប្រុស របស់លោក  ថៃ នរៈសត្យា គឺលោកថៃ នរៈបណ្ឌិត ប្លែក​ពី​បង​ប្រុស​ដែល​ជា​តារា​សម្ដែង​ លោក​ជា​វិចិត្រករ​គូរ​រូប​​ដ៏​ឆ្នើម​នៅ​លើ​បណ្ដាញ​សង្គម Instagram។

ជាមួយគ្នានោះផងដែរ លោក ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "My artwork ❤️ សូមដួងព្រះវិញ្ញាណក្ខន័​ ស្ដេចយាងត្រលប់មកកាន់ស្រុកយេីងវិញ??? Rest In Peace Princess សម្ដេចព្រះរាជបុត្រីព្រះរាម នរោត្ដមបុប្ផាទេវី ? ? www.instagram.com/bennie_bd"៕

ប្រភព៖ Bennie Bd Carter