សូមសរសើរទឹកចិត្តបងប្រុស...ឃើញប្អូនប្រុសដើរជើងទទេគ្មានស្បែកពាក់ទៅរៀន មន្រ្តីឥណទានម្នាក់ ឲ្យលុយទៅប្អូនប្រុស សម្រាប់ទិញស្បែកជើងពាក់ ព្រមទាំងបាន...
ស៊ីហៀង
-

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Piseth Prø បានបង្ហោះសារថា "គាត់ជាមន្ត្រីឥណទានចិត្តល្អម្នាក់ពេលគាត់ធ្វើដំណើរតាមផ្លូវស្រាប់តែឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវម្នាក់ឯងដោយគ្មានស្បែកជើង គាត់អាណិតគាត់ក៏បានអោយលុយទៅក្មេង សម្រាប់ទិញស្បែកជើង ហើយគាត់ក៏បានដឹកជូនទៅផ្ទះថែមទៀត អរគុណសម្រាប់ទឹកចិត្តរបស់គាត់?? គាត់មិនមែនជាអ្នកមាន តែគាត់មានទឹកចិត្ត?? នេះជាគំរូល្អសម្រាប់មនុស្សគ្រប់គ្នា?យើងគួរយកគំរូនេះតាមគាត់?? @យ៉េន ជាង ??"។

ក្រោយពីបានឃើញការបង្ហោះសាររូបភាព ធ្វើឲ្យមហាជន មានការរំភើបជាខ្លាំង ក្រោយពីបានឃើញទង្វើរល្អបែបនេះ មានបងប្អូនជាច្រើន សប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំង បើមានទង្វើរល្អបែបនេះច្រើននិងធ្វើឲ្យសង្គមយើងកាន់តែប្រសើរឡើង៕

ប្រភព៖ Piseth Prø