ចប់ហើយកន្លែងទេសចរណ៍ផង...កោះរ៉ុងសន្លឹម ពោលពេញទៅដោយសំរាម ព្រោះតែគ្មានអ្នករវល់​ បណ្តាលឲ្យ បណ្តាលឲ្យសំរាមស្អុយពេញព្រៃ មិនយូរមិនឆាប់ កន្លែងទេសចរណ៍ ដ៏ស្រស់ស្អាតមួយនេះ នឹងក្លាយជា...
ស៊ីហៀង
-

បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ក្រុមយុវជនសំរាម ដែលជាអ្នកប្រមូលសំរាមនៅតាមប្រឡាយបឹងត្របែក និងតាមកន្លែងផ្សេងៗជាច្រើនទៀត។ នាពេលកន្លងមក ក្រុមយុវជនសំរាម មានបងប្អូនខ្មែរយើងជាច្រើនបានបង្ហាញការគាំទ្រ និងទង្វើរដ៏ល្អរបស់គាត់ ព្រមទាំងបានកែប្រែទីកន្លែងដែលមានសំរាម ទៅជាកន្លែងដែលគ្មានសំរាម។

ដោយឡែកក្រោយពីបានទៅដើរលេងនៅកោះរ៉ុង ក្រុមយុវជន បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនក្រោយពីបានឃើញសំរាមយ៉ាងច្រើនថា "កោះរ៉ុងសន្លឹម ក្រោយពីទូកដែលឈប់ទទួលសំរាមអូសទៅដាក់លើគោក គ្រប់ រីសត(Resort) ជិត៥០កន្លែង ខ្លះសន្សំទុកដុត ខ្លះបោះចោលតាមទឹក បោះទៅក្នុងព្រៃ ស្អុយពេញព្រៃ បើសិនជានៅតែគ្មានអ្នករវល់ទៀត យ៉ាងយូរបំផុត២ឆ្នាំ កន្លែងទេសចរណ៍ ដ៏ស្រស់ស្អាតមួយនេះ នឹងស្ងាត់ជ្រងំ ដោយសារ សំរាមដែលគ្មានអ្នកយកចិត្តទុកដាក់គ្រប់គ្រង។រង់ចាំស្តាប់បទសំភាសន៍ផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ និង អ្នកគ្រប់រីសតនីមួយៗ ដែលនៅកោះរ៉ុងសន្លឹម.."។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គមថា "ហេតុនេះក្រុមប្អូនពិតជាសំខាន់ក្នុងការជួយលើករណីនេះ ទាំងការជួយអប់រំប្រ/ជក៍ដូចជាដាស់អាជា្ញធរនៅទីនោះអោយយកចិត្តទុកដាក់រឿងនេះ"។អាចទេបើបង្រៀនអំពីកែឆ្នៃសំរាមទៅដល់ពួកគាត់ដែលនូវលើកោះ៕

ប្រភព៖ យុវជនសំរាម