ត្រូវអត់មិត្តនារីៗ...អ្នកនាង សុខ សុម៉ាវត្តី ថា ឈ្មោះថាស្រ្តីមេម៉ាយមានអីមិនល្អ ស៊ូស្រក់ទឹកភ្នែកតែមួយភ្លែត ប្រសើរជាងរស់នៅអោបតែក្តីទុក្ខ ក្រោកឈរឡើង មេម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ ឲ្យតែយើងមានមុខរបររកស៊ី មានការងារល្អ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯង...​
-

ប្រិយមិត្តបងប្អូនជាច្រើន​ប្រាកដជាបានស្គាល់ ពិធីការិនីដ៏ស្រស់ស្អាត និងពូកែវោហាសព្ទ អ្នកនាង សុខ សុម៉ាវត្តី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជា មិត្តអ្នកគាំទ្រ តាមបណ្តាញសង្គមសង្គម ។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់គឺអ្នកនាង តែងតែផុស status ដែលទាក់ទងទៅនឹងរឿងរ៉ាវជាច្រើន មិនថារឿងស្នេហា ឬរឿងអប់រំ ដែលធ្វើឲ្យមនុស្សស្រីរឹងមាំ និងមានកំលាំងចិត្ត ហ៊ានប្រឈមមុខនឹងការពិត មិនថារឿងនោះល្អឬមិនល្អ ។ ព្រោះតែធ្លាប់ឆ្លងកាត់ ការរៀបការ ហើយក៏ធ្លាប់ឆ្លងកាត់ការស្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារមកហើយនោះ ក្នុងនាមជាស្រ្តីមេម៉ាយម្នាក់ អ្នកនាង គាំទ្រឲ្យស្ត្រីគ្រប់រូប ត្រូវតែរឹងមាំឡើង ហ៊ានប្រឈមមុខនិងការពិត បើទោះបីជាគ្មានអ្នកផ្តល់កំលាំងចិត្ត ក៏យើងនៅមានក្រុមគ្រួសារដ៏ល្អចាំគាំទ្រយើងជានិច្ចដែរ ដូចនេះយើងត្រូវតែតស៊ូ ដើម្បីកូនៗរបស់យើង។

status ដែលអ្នកនាងបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកម្តងនេះ ដោយអ្នកនាងបានរៀបរាប់ថា "ម៉េម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង​ រឺក៏ដើម្បីតែខ្លាចគេនិយាយថាម៉េម៉ាយ ក្រោកឈរទៅ ម៉េម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯង ថាខ្លួនឯង​មានក្តីសុខ នឹងសុភមង្គល រស់នៅអោយថ្លៃថ្នូរ អោយស្អាត មានមុខរបររកសុី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯង​ ។អេគេម៉េម៉ាយហៃសូណា ??? U read my feeling Cr: #TauchRamy"៕

ប្រភព៖ Sok somavotey