កុំដាច់ចិត្តអូសរំលងអីបងប្អូន...ជាស្ដ្រីមេម៉ាយវាពិតជាលំបាកមួយកំរិតហើយ ចុះហេតុអ្វីព្រហ្មលិខិតបានដាក់អោយគាត់ភ្នែកងងឹតម្ខាងទៀត ត្រូវដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេ គ្រាន់បានប្រាក់ខ្លះទិញអង្ករហូប...
-

ជីវិតរបស់មនុស្សម្នាក់ ដែលកើតមកក្នុងលោកយើងនេះ មានទាំងអ្នកក្រ និងអ្នកមាន ហើយជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបនូវការលំបាកផ្សេងៗពីគ្នា មានអ្នកខ្លះជួបរឿងដែលគ្រួសារ ហើយមានអ្នកខ្លះទៀតជួបរឿងជីវភាពនៃការរស់នៅ។ តែបើយើងងាកមកមើលពីជីវិតរបស់លោកយាយម្នាក់ ដែលគាត់ជាស្រ្តីមេម៉ាយរស់នៅដោយភាពវេទនាយ៉ាងដូច្នេះទៅវិញ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារពីជីវិតរបស់លោកយាយថា "ជីវិតជាស្ដ្រីម៉េម៉ាយវាពិតជាលំបាកមួយកំរិត ចុះហេតុអ្វីព្រហ្មលិខិតបានដាក់អោយគាត់ភ្នែកងងឹតម្ខាងទៀត លោកយាយមានឈ្មោះ (ធីមួន)អាយុ៨៣ឆ្នាំ សព្វថ្ងៃរស់នៅតែម្នាក់ឯង ជីវភាពលំបាកពន់ពេកដោយដើរសុីឈ្នួលច្រូកស្រូវអោយគេទាំងភ្នែកងងឹតម្ខាងដើម្បីបានប្រាក់កម្រៃខ្លះយកមកទិញអង្កហូប។

ពេលខ្លះសុខភាពល្អបន្ដិចក៏ចេញទៅសុីឈ្នួលគេទៅ ពេលខ្លះខ្លួនឈឺមិនបានចេញទៅសុីឈ្នួលគេក៏ដាច់ស្បៀងហូប ការរស់នៅបែបនេះគឺគាត់លំបាកណាស់ ពេលនេះលោកយាយមានតែសូមពឹងបងប្អូនសប្បុរសជដែលនៅក្នុងfb សូមជួយជាថវិការតិចតួចដល់គាត់ផង ក្រែងបានអង្កហូបខ្លះ ។

លោកយាយរស់នៅ ភូមិព្រៃសំពៅ ឃុំប្រស្និត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំងឬបងប្អូនសាកសួរព័ត៌មាននឹងផ្ដល់ជំនួយតាមរយះលេខ:096,9988938-069,992800 សូមអរគុណ..! "៕

ប្រភព៖ Phorn Chetra