បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Poch Sua បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានបងប្រុសម្នាក់ ត្រូវបានគេយកទៅដាក់ច្រវ៉ាក់ នៅក្នុងព្រៃអស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏ព្រោះតែគាត់ជាមនុស្សម្នាក់ដែលមានសតិមិនគ្រប់គ្រាន់។
ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "ថ្វីបើគាត់សតិមិនគ្រប់តែគាត់ក៌ជាមនុស្សដែល បុរសម្នាក់ត្រូវជាប់ច្រវ៉ាក់ជើងនៅក្នុងចំការព្រៃជាង10ឆ្នាំមកហើយសូមសម្តេចឯកឧត្តមមេត្តាជួយរកដំណោះស្រាយដើម្បីជួយដល់គាត់ផងបាទភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល"។
បន្ទាប់ពីទទួលបានដំណឹងមួយនេះ សមត្ថកិច្ចក៏បានចុះទៅជួយបុរសរូបនោះ នៅក្នុងព្រៃ ដោយម្ចាស់គណនីហ្វេសប៊ុកបានបង្ហាញសកម្មភាពថា "ធ្វើដោយចិត្តដោះស្រាយបញ្ហាដោយក្តីមេត្តាករុណា នគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងធ្វើការរំដោះបុរសដែលជាប់ច្រវ៉ាក់អស់រយះពេលជាង10ឆ្នាំស្ថិតនៅភូមិអន្លង់ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល!សូមអរគុណដល់សម្បុរសជនដែលបានចូលរួមក៌សាង បន្ទប់សមរម្យដល់រូបគាត់បានស្នាក់នៅ! 23-11-2019"៕




មានវិដេអូ៖
ប្រភព៖ Poch Sua