កុំដាច់ចិត្តពេក ជួយស៊ែរបន្តផង ! តាអាយុជាង៨០ឆ្នាំហេីយ​ តែគាត់នៅតែ​អូសរទះរេីសអេតចាយទៀត​ ប្រពន្ធ​ឈឺនៅឯផ្ទះ​គ្មានលុយ​ បាយក៏គ្មានហូប...(មានវិដេអូ)
-

សង្គម​​កម្ពុជា​​បច្ចុប្បន្ន​​ត្រូវ​គេ​​មើល​ឃើញ​​ជា​ទូទៅ​​ថា ​ជា​​សង្គម​​ដែល​មាន​​អំណោយ​ផល​​ដល់​​អ្នក​មាន​ តែ​​បែរ​ជា​​ដាក់​​សម្ពាធ​​លើ​​អ្នកក្រ​​យ៉ាងខ្លាំង​។ ​អ្នកមាន​​ប្រាក់​​និង​​មាន​អំណាច​​អាច​​បង្កើន​​ភាព​​ស្តុកស្តម្ភ​​របស់​ខ្លួន​​យ៉ាង​​ងាយស្រួល​ ខណៈ​ដែល​​អ្នកក្រ​​ពិបាក​​រំដោះ​ខ្លួន​​ចេញ​ពី​​ភាព​ក្រីក្រ​។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេក ដែលមានឈ្មោះថា ៖ សុង ប៊ុនទិត Sung BunTeth បានបង្ហោះវិដេអូឃ្លីបដោយភ្ចាប់និងធ្វើការសរសេររៀបរាប់អំពីលោកតាម្នាក់ដែលមានជីវភាពលំបាកយ៉ាងដូច្នេះថា៖ អាណិតណាស់​លោកតាគាត់មានអាយុជាង៨០ឆ្នាំហេីយ​ តែគាត់នៅតែ​អូសរទះរេីសអេតចាយទៀត​ ប្រពន្ធ​ក៏ឈឺនៅឯផ្ទះ​គ្មានលុយ​ គាត់ថាតែរេីសអេតចាយ​ ដេីម្បី​ប្តូរយកបាយហូប​ និងបានលុយមេីលថែយាយ(ប្រពន្ធ​)នៅឯផ្ទះ​ គាត់​គ្មានលេខទូរស័ព្ទទេ​ បេីបងប្អូនចង់ជួយគាត់​ បងអាចទាក់ទង​មកលេខខ្ញុំ​ផ្ទាល់​ 012359992​ ឬ​ គាត់​ថាផ្ទះគាត់ម្តុំខាងវត្តស្ទឹងមានជ័យ​ជីវិត​មិនដូចគ្នាទេ៕ សូមទស្សនាវិដេអូខាងក្រោម៖