កម្មការនីរោងចក្រ ដែលត្រូវបានសង្សារសម្លា ប់នៅខេត្តស្វាយរៀងនោះ​ តាមពិតទៅលួចទំនាក់ទំនងនិងអ្នកថ្មី ទើបសង្សារទ្រាំមិនបាន ក៏...មានវិដេអូ
-

ស្វាយរៀង៖ កាលពីពេលថ្មីៗនេះ មានករណីផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានស្រ្តីម្នាក់​ត្រូវបានជនដល់ជាសង្សារ បានចាប់អារ.ក ស្លា ប់យ៉ាងអាណោចអាធម៏ បំផុតកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ ២០១៩។ ជនរងគ្រោះឈ្មោះខឹម ពិសាល ហៅស្វេត ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មការនីរោងចក្រផលិតអំពូលភ្លើង ជាស្ត្រីមេម៉ាយកូន១ (លែងប្តី)មានទីលំនៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ។ ចំណែកឯជនសង្ស័យមានឈ្មោះថានាងក្រឹម អាយុ២៤ឆ្នាំ គឺជាសង្សាររបស់នារីរងគ្រោះ រស់ក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល។ ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តដឹកកម្មករ-កម្មការិនីទៅធ្វើការដូចសព្វដង ដែលម្ចាស់រថយន្តបានដឹកដាក់ដល់មុខអាគាររោងចក្រធ្វើការនៅវេលាម៉ោង៦ព្រឹក។

សូមរំលឹកផងដែរថា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជនរងគ្រោះដែលមានឈ្មោះថា "មនុស្សល្ងង់ចាញ់បោកស្នេហ៍" បានបង្ហោះសារថា "ពួកយើងស្រលាញ់គ្នា កុំមកបំបែកពួកយើងអី,(បងស្រី)ហេតុអីចូលចិត្តមកបំបែកគេចិង"។ បើយោងតាមសារព័ត៏មានក្នុងស្រុកមួយបានឲ្យដឹងថា ស្រ្តីរងគ្រោះបានស្គាល់ជនដៃដល់ ជាសង្សារ តាំងពីធ្វើការនៅប្រទេសថៃ មកម្ល៉េះ លុះត្រឡប់មកខ្មែរវិញ អ្នកទាំងពីរនាក់ បានស្រលាញ់គ្នាជាសង្សារ រហូតធ្វើការជាមួយគ្ន នៅក្នុងរោងចក្រតែមួយថែមទៀត អ្វីដែលសំខាន់នោះ ពេលដែលលួចស្រឡាញ់គ្នាជាមួយសង្សារថ្មីនោះ ស្រ្តីរងគ្រោះក៏មានប្តីនិងកូនតូចម្នាក់ទៅហើយ។ ក្រោយពីប្តីតាមទាន់ ឃើញលេងសារឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមបែបនេះ ទើបទំនាក់ទំនងរបស់អ្នកទាំងពីរក៏ជួបរឿងប្រេះឆា ខណៈពេលដែលស្រ្តីរងគ្រោះរូបនោះធ្លាក់ខ្លួនមានជំងឺពោះវៀនដុះខ្នែងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ។ បើតាមចំលើយរបស់អតីតស្វាមីរបស់ស្រ្តីរងគ្រោះបានប្រាប់ ដោយសារតែទំនាក់ទំនងមិនល្អ ដូចមុន ហើយខ្លួនក៏មិនដែលវាយធ្វើបាបលើប្រពន្ធឡើយ បើខឹងពួកយើងគ្រាន់តែទាស់ពាក្យសំដី គ្នាហើយម្ខាងៗក៏បែកផ្លូវគ្នាដោយសន្តិវិធី។ នៅក្នុងរឿងដែលរូបនាងដែលត្រូវបានជនសង្ស័យជាសង្សារ បានសម្លា ប់នោះគឺខ្លួនមិនបានដឹងអ្វីនោះទេ ទាល់តែមានគេតេប្រាប់ទើបដឹង។ បើតាមប្រភពផ្សេងទៀតបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ បានទាក់ទងជាមួយបុរសម្នាក់ទៀតនៅក្នុងរោងចក្រនោះ ទើបជនដៃដល់ដែលស្រឡាញ់គ្នា៣ទៅ៤ឆ្នាំនោះ អន់ចិត្តឈ្លោះជាមួយគ្នាយ៉ាងញឹកញាប់ រហូតដល់ថ្ងៃកើតហេតុ សង្សារនោះធ្វើបែបនេះដាក់ជនរងគ្រោះតែម្តង រួចហើយក៏លោតទឹកតាមក្រោយ"។

បើយោងតាមគណនីហ្វេសប៊ុក Sovann Rithy បានរៀបរាប់ថា "ការពិតស្ត្រី ដែលត្រូវសង្សារជាឃាតក អារ.កសម្លា ប់គឺលួចទាក់ទងគ្នាតាំងពីមិនទាន់បែកគ្នាជាមួយប្តី ហើយត្រូវប្តីតាមទាន់ទៀត លុះមានឃាតកហើយនៅទាក់ទងជាមួយប្រុសម្នាក់ទៀត រហូតកើតចិត្តប្រច័ណ្ឌបូករួមនិងគ្រួសារមិនឲ្យការទៀប ទើបអារ.កសម្លាប់តែម្តង"៕

មានវិដេអូ៖


ប្រភព៖ Sovann Rithy