នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានបង្ហាញការស្រលាញ់ ដោយការចែករំលែកក្តីស្រលាញ់ និង ជួយដល់ជនទីទាល់ក្រ ដោយមានការឧបត្ថម្ភជាប្រាក់ ឬសំភារៈសិក្សាដល់ក្មេងៗផងដែរ។ បើយើងងាកមកមើលពីជីវិតដល់លំបាករបស់លោកយាយម្នាក់ ដែលគាត់ប្រឹងដើរច្រូតស្រូវ ដើម្បីបានប្រាក់បន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារឲ្យដឹងថា "លោកយាយកំសត់ណាស់ រស់នៅតែម្នាក់ឯង សព្វថ្ងៃប្រកបរបរដើរច្រូតស្រូវឲ្យគេ ក្រែងបានប្រាក់ខ្លះដេីម្បីចិញ្ចឹមជីវិត លោកយាយគ្មានសាច់ញាតិទេ បានញាតិមិត្តជិតខាងគេអាណិតគេចេះតែជួយចិញ្ចឹម។

ដោយមើលឃើញការលំបាករបស់លោកយាយ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់ សុំជួយដល់គាត់ផងទោះតិចក្ដីច្រើនក្ដីតាមទឹកចិត្តរបស់បងប្អូន លោកយាយរស់នៅ ស្រុកត្រាំកក់ ខេត្តតាកែវ រឺទំនាក់ទំនងខ្ញុំ តាមរយៈលេខ:096,9988938-069,992800- 0965056900 Date:26/11/2019"។
អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជួយដល់លោកយាយ កំសត់ម្នាក់នេះផង ព្រោះគាត់កាន់តែចាស់ណាស់ទៅហើយ ហើយគ្មានកូនចៅ និងសាច់ញាតិ ទេ ព្រោះអ្នកមានគុណ ព្រមទាំងប្តីរបស់គាត់បានលាចាកលោកទៅហើយ៕
មានវិដេអូ៖
ប្រភព៖ Phorn Chetra