អាណិតណាស់...ទាំងក្តៅ ទាំងហត់ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនបានទៅធ្វើការឲ្យទាន់ពេលវេលា តែមានបងប្អូនមួយចំនួនបើកបរមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេង ពេលខ្លះប្រាប់គាត់ឲ្យចូលស្តាំឲ្យផ្លូវគេទៅផង មិនព្រមជិះហួសហើយជេឯងទៀត...
ស៊ីហៀង
-

ប៉ូលីសមានតួនាទីការពារសុខសុវត្ថិភាពរបស់ប្រជាជន​ ទាំងនៅតាមបណ្តាខេត្តនិងក្រុង ក្នុងនាមជាប៉ូលីស គឺតែងតែបំពេញតាមតួនាទីរបស់ប្រជារាស្រ្ត ។ អ្វីដែលគួរឲ្យគោរព និងកោតសរសើរបំផុតនោះ គឺបងៗប៉ូលីស សម្រួលចរាចរណ៍ដែលគាត់តែងតែ ជួយសម្រួល មិនថាថ្ងៃក្តៅកម្រិតណា ភ្លៀងធ្លាក់យ៉ាងណា ក៏ពួកគាត់នៅតែបំពេញតួនាទីរបស់ពួកគាត់បានយ៉ាងល្អ ។

ដោយឡែកក៏សូមចិត្តបងប្អូនដែលធ្វើដំណើរតាមផ្លូវ មេត្តាគោរពច្បាប់ចរាចរណ៍ផង ត្រូវដឹងគំនូសរបស់ខ្លួន នៅត្រង់ណា ហើយគំនូសគេនៅត្រឹមណា កុំចេះតែបំពាន ព្រោះថាគ្រោះថ្នាក់យើងមើលមិនឃើញទេ។ មួយវិញទៀតអ្នកបើកបរបញ្ច្រាសទិញដៅ ក៏គួរគិតពីសុវត្ថិភាពរបស់អ្នកដទៃ ក៏ដូចជាខ្លួនឯង កុំចេះតែបើកបរគ្មានផ្តេសផ្តាស។

ទន្ទឹមនឹងនេះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប៉ូលីស ចិត្តល្អ គាត់បានបង្ហោះពីសកម្មភាពរបស់មន្រ្តីប៉ូលីស ដែលកំពុងតែសម្រួលចរាចរណ៍ តាមដងផ្លូវ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានលក្ខណៈងាយស្រួល នៅក្នុងការធ្វើដំណើរ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ខ្ញុំសូមដល់បងប្អូនមេត្តាបើកបរគោរពច្បាប់ផងដឹងកន្លែងណាផ្លូវគេផ្លូវយើងបើបើកបរប្រញាប់រាងៗខ្លួនមិនស្គាល់ស្តាំឆ្វេងចឹងអាណិតពួកខ្ញុំអ្នកសម្រួលផងព្រោះហត់ផងក្តៅផងដើម្បីជួយ សម្រួលអោយបងប្អូនទៅធ្វើការប្រកបរបរទាន់ពេលវេលា។សូមអរគុណ?"។

ភ្លាមនោះក៏មានបងប្អូនយើងជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍ថា​" មែនហើយបង អាណិតប៉ូលីសសម្រួលចរាចរណ៍ណាស់ កោតតែអ្នកខ្លះអត់ស្តាប់ទេ។គង់មានថ្ងៃណាមួយប៉ូលីសដល់ចិត្តពេកទប់មិនបានដាក់ម៉ាអាយកូមទេ"៕

ប្រភព៖ ប៉ូលីស ចិត្តល្អ