កុំឆាប់ជឿពេក ! អ្នកលក់អនឡាញប្រាប់ថាល្អណាស់ ទិញ១ថែម១​ តែនេះលទ្ធផលខ្ទេចមុខកែលែងលើងរហូតដល់សព្វថ្ងៃ...
ស៊ីហៀង
-

ហ្វេសប៊ុក៖ នារី​ម្នាក់​បាន​បង្ហោះ​សារ​មួយ​ចេក​រំលែក​ពី​បទ​ពិសោធ​ផ្ទាល់ខ្លួន​មួយ​ ​បន្ទាប់ពី​រូប​នាង​បាន​ខូច​សម្រស់​ខ្ទេចខ្ទី​ដោយសារ​ការប្រើ​ប្រាស់​ឡេ​ ​និង​ ​ម្សៅលាបមុខ​ធ្វើ​ឱ្យ​មុខស្រស់​ស្អាត​ក្នុងរយៈពេល​ខ្លី​ ​។

នេះបើយយោងទៅតាមការបង្ហោះរបស់នាងនៅលើបគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kanha Ouch ដោយនាបានធ្វើការលើកឡើងឲ្យដឹងយ៉ាងដូច្នេះថា ៖

☝️ទំលុះរឿងពិតមួយរបស់ខ្ញុំក្នុងសង្គមលក់ឡេនិងម្សៅលាយ:

-នេះមិនមែនកែសម្ផស្ស

-នេះមិនមែនរូបភាពអេឌីត...តែវាជាការប្រើម្សៅលាយ និងឡេលាយដែលផ្ទុះខ្លាំងនិងចររាចរណ៏រាល់ថ្ងៃនេះឯង ដែលធ្វើអោយមុខខ្ញុំទៅជាបែបនេះ...កុំអោយតែលឺអ្នកលក់អនឡាញណាធានាថាប្រើទៅស្អាតល្អ...ទៅដល់ណា...ក៏ឈ្មុសឈ្មុលដែរ..នេះលទ្ធផលខ្ទេចមុខកែលែងលើងរហូតដល់សព្វថ្ងៃ...។

-នេះហើយដែលជាហេតុហ្វេនៗឆ្ងល់ថា:(ហេតុអីក៏រូបទាល់តែអេឌីតបានផុសចេញនោះ)??? 

ហើយនេះជាសារមួយផ្តាំផ្ញើរទៅដល់បងប្អូន: សូមកុំប្រើផលិតផលដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់ ដែលកំពុងផ្ទុះកក្រើកដូចរាល់ថ្ងៃនេះ (រយៈពេល១០ទៅ១៥ឆ្នាំទៀតអ្នកនិងដឹង)!!! សូមអគុណ???