បន្ទាយមានជ័យ៖ ដេប៉ូលក់ចែកចាយដុំរាយ ស្រាក្រហមដ៏ធំនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង៤ល្ងាចថ្ងៃទី27/11/2019នេះ បានឆ្មក់ចុះបង្ក្រាប ដកហូតបានស្រាក្រហមជាច្រើនកេស តែមក្លែងក្លាយបារីជាច្រើនកេស តែមពន្ធគយក្លែងក្លាយរាប់សិបសន្លឹក មនុស្ស៣នាក់ត្រូវបានឃាត់សួរនាំតាមច្បាប់។
.jpg?1574874384)
ទីតាំងលក់ស្រាខាងលេីស្ថិតនៅទល់មុខសាលាព្រហ្មនិមិតស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ស្រាដែលសមត្ថកិច្ចចុះបង្ក្រាបនេះមានច្រេីនប្រភេទដូចជា(វាញ និង វីស្គី) ជំហានដំបូងមន្ត្រីជំនាញបានប្រមូលយកវត្ថុតាងទៅរក្សាទុកដោយសង្ស័យ ថា ម្ចាស់ផ្ទះអាចលួចផលិតស្រាទាំងនោះក្លែងក្លាយ ។ តែយ៉ាងណាពលរដ្ឋនៅក្រុងប៉ោយប៉ែតលេីកឡេីងថា ទីតាំងលក់ស្រាខាងលេី បានប្រែក្លាយជីវភាពជាអ្នកមានទ្រព្យវាល់លានដូល្លារទៀតផង ព្រោះមុខរបរនេះគេធេី្វជាង២០ឆ្នាំមកហើយ ។
.jpg?1574874389)
លោកឧត្តមសេនីយ៏ ទោ ឡុងស្រេង ដឹកនាំកម្លាំងដោយឆ្លងយោបល់ពីលោក ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ចបានអោយដឹងថាកម្លាំងបានចុះបង្ក្រាបបទល្មើផលិតវេចខ្ចប់ស្រាក្រហមក្លែងបន្លំម៉ាកនិងស្លាកសញ្ញានោះរួមមាន៖ Tenfolds Bin 2 Bin 8 Bin707Bin128 Bin407Bin389ស្រាចំនួន២៤៨កេស=១៤៨៨ដបស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹកស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស ក្លែក្លាយ (កម្មសិទ្ធបញ្ញា)។
.jpg?1574874394)
ប្រតិបត្តិការចុះបង្ក្រាបនេះបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានដោយមានការសម្របសម្រួលពីលោកមាស ចន្ទពិសិទ្ធ ព្រះរាជអាជា្ញ ខេត្ដបន្ទាយមានជ័យ ។
.jpg?1574874399)
ដោយឡែកស្លាកសញ្ញាតែមពន្ធ័គយដែលទុកសម្រាប់បិទនៅលេីដបស្រានោះក៏សុទ្ធតែបានថតចម្លងក្លែងទាំងអស់ អ្នកច្បាប់ថា ម្ចាស់ហាងបេីព្រះរាជអាជ្ញារងឃេីញមានបទល្មេីសធ្ងន់ធ្ងរនោះអាចនឹងត្រូវមានទោសទណ្ឌទៀតផង ព្រោះសូម្បីតែបណ្ណ័ពន្ធ័គយក៏ជាបទល្មេីសមួយបាត់ទៅហេីយ ចុះទំរាំនិងក្លែងស្លាកសញ្ញាផ្សេងៗទៀតនោះមុខជាមិនរួចខ្លួនទេ ៕
.jpg?1574874434)
.jpg?1574874434)