មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក កំពុងតែបំពេញភារកិច្ចការពារក្បួនថ្នាក់ដឹកនាំ ស្រាប់ែមានរថយន្តមួយគ្រឿងបើកមកបុក ពេញទំហឹង បណ្តាលឲ្យ...
-

កណ្តាល៖ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ១១៥ ត្រង់ចំណុចភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មន្រ្តីសមត្ថកិច្ចខេត្តកណ្តាលមួយរូប ត្រូវបានរថយន្តមួយគ្រឿងបើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះថា ទូច សៅហេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់- កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលកំពុងបំពេញភារកិច្ច ការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់(P2.13)ឆ្លងកាត់។

ចំណែករថយន្តដែលបើកបុកនោះ ម៉ាក TOYOTA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2S-3669 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(​ គេចខ្លួន​បាត់​ )។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ មធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ចំណែកឯជនបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក ជនបង្ក ដើម្បីឲ្យចូលខ្លួនមកសារភាពកំហុស និងចាត់ការទៅតាមនីតិវិធីច្បាប់៕