តារាសម្ដែងលោក ប៉ែន ចំរុង បានសម្រេចចិត្តកាន់ដៃគូស្នេហ៍រូបស្រស់ ហ៊ុន ម៉ាណេ ចូលរោងការតាមប្រពៃណីខ្មែរហើយ ដោយគេឃើញនៅព្រឹកហែជំនូននេះ មានសិល្បករ ការិនីល្បីៗជាច្រើនដួងបានសម្រុកទៅចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មី ។ វត្តមានភ្ញៀវកិត្តិយសដែលជាតារាចម្រៀង តារាសម្ដែង និង ពិធីករល្បីៗក្នុងពិធីមង្គលការ ប៉ែន ចំរុង និង ភរិយា ធ្វើឲ្យពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកសិល្បៈរូបនេះ កាន់តែអធិកអធមឡើង ។
ដោយឡែកយើងងាកមកមើលពីកម្មវិធីកាត់សក់ ឯណេះវិញ លោក ប៉ែន ចំរ៉ុង និងគូស្នេហ៍រូបស្រស់ កញ្ញា ហ៊ុន ម៉ាណេ ដែលមានវត្តមានតារាកំប្លែងជើងចាស់ លោកពូចាបចៀន ជាមួយអ្នកនាង ខាត់ សុឃីម លោកនាយគ្រឿន អ្នកនាងខ្ញុង និងអ្នកនាង កាតុ លោក ខាត់ ចំរើន ដែលជាអ្នកកាត់សក់បង្កក់សេរី ជូនដល់កូនកំលោះកូនក្រមុំ បង្កឲ្យមានការសើចសប្បាយពេញរោងការ។
ភ្ញៀវកិត្តិយសនៅក្នុងរោងជ័យ បង្ហាញស្នាមញញឹមយ៉ាងស្រស់ប្រិមប្រិយ សើចមិនឈប់មិនឈរ ព្រោះថាសុទ្ធតែជាតារាកំប្លែងបានចូលមកកាន់សក់ជូនកំលោះកូនក្រមុំថ្មីថ្មោងមួយគូរនេះ៕




























មានវិដេអូ៖
ប្រភព៖ Srey Knhong