គ្រប់ទឹក! ឪពុកម្តាយខាងប្រុស ចែកទ្រព្យកូនកំលោះកូនក្រមុំ ជញ្ចៀនមាស ខ្សែកមាស កងដៃមាស និងប្រាក់រាប់មុឺនដុល្លា ទុកសម្រាប់ដើមទុនរកស៊ីទៅថ្ងៃអនាគត...
សីហា
-

អាពាហ៍ពិពាហ៍ គឺចំណងផ្លូវច្បាប់ដែលបញ្ជាក់ពីការពឹងពាក់គ្នាទៅវិញទៅមកនៃបុរស និង នារី។ អាពាហ៍ពិពាហ៍ គឺជាការរួមចងបាច់គ្នាខាងសេដ្ឋកិច្ច​សង្គម និងមនោសព្ចោតនាស្នេហាដ៏ជ្រាលជ្រៅបំផុត ដែលអនុញ្ញាតឲ្យបុរស និងនារីបានចម្រើនលូតលាស់ជាមួយគ្នា។ អាពាហ៍ពិពាហ៍ គឺជាការរួមបាច់គ្នាដើម្បីចិញ្ចឹម អប់រំ និងថែទាំបុត្រធីតាឲ្យក្លាយជាពលរដ្ឋល្អ។

កាលពីពេលថ្មីៗនេះរូបថតមង្គលការរបស់កូនក្រមុំ និងកូនកំលោះនៅប្រទេសវៀតណាមបានបង្កឱ្យមានការភ្ញាក់ផ្អើលដោយថ្លៃបណ្ណាការកប់ពពក ដូចប្រិយមិត្តបានឃើញស្រាប់ហើយ មានទាំងជញ្ចៀន ខ្សែក និងកងដៃ សុទ្ធតែមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ពាក់ជាប់នឹងខ្លួន ចំនែកបណ្តាការជាលុយសុទ្ធវិញនោះ មិនតិចតែ រាប់មុឺនដុល្លា។

ដោយឡែក ក្នុងកម្មវិធីនេះ គេឃើញកូនក្រមុំញញឹមបិតមាត់មិនជិតទេ ដោយសារតែបណ្តាការលើសលុបពេក ចំនែកឯកូនកំលោះវិញទទួលយកអ្វីគ្រប់យ៉ាង ហើយញញឹមទៅកាន់ភ្ញៀវទាំងអារម្មណ៍រំភើបជាខ្លាំង។ អ្នកចូលរួមកម្មវិធីមង្គលការនេះ បានកោតសរសើរអំពីអំណោយដែលកូនក្រមុំនិងកូនកំលោះទទួលបាន ដើម្បីទុកជាដើមទុករកស៊ីទៅថ្ងៃអនាគត៕