នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា សួស វិហ្សា និងលោកថមមី ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព បានដឹកដៃកញ្ញា សួស វីហ្សា ចូលរោងជ័យហើយ ដោយមានបងប្អូនជាច្រើន សាច់ញាតិទាំងសងខាង តារាសម្តែងយ៉ាងច្រើនកុះករ ដែលអញ្ជើញចូលរួម នៅក្នុងពិធីហែរជំនួន នៅព្រឹកនេះ។

តារាសម្តែងដ៏ស្រស់សង្ហា លោក ថមមី បានបង្ហាញពីភាពស្រស់សង្ហា ដែលពោលពេញទៅដោយស្នាមញញឹម ក្នុងឈុតបែបប្រពៃណីខ្មែរ ក្នុងពិធីហែរជំនួនជូនតារាស្រីស្រស់ស្អាត កញ្ញា សួស វិហ្សា ដែលកំពុងតែរង់ចាំកូនកំលោះយ៉ាងអន្ទះសារនៅក្នុងរោងជ័យ ដែលពោលពេញទៅដោយទឹកមុខយ៉ាងស្រស់ស្អាត។

គួរបញ្ជាក់ផងដែរថា កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់លោក ថមមី និងកញ្ញា សួស វីហ្សា ប្រារព្ធធ្វើឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ E F) ចាប់ពីវេលាម៉ោង ១៧និង០០ ដោយមានការចូលរួមពីសំណាក់បងប្អូនសាច់ញាតិទាំងសាងខាង ភ្ញៀវកិត្តិយស បុគ្គលល្បីៗ និងសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបទូទាំងប្រទេសកម្ពុជា៕





















មានវិដេអូ៖