សូមជួយស៊ែរម្នាក់មួយផង...កញ្ញា ពេជ្រ ចរណៃ សូមពឹងបងប្អូនជួយផ្ដល់ដំណឹងនេះដល់យុវជនដែលមានបំណងចង់ហាត់រៀន​ ក្បាច់គុនល្បុកតោខ្មែរ ពេលនេះ នៅក្លឹបល្បុកតោ ព្រះខ័នជ័យ មាន...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ និងមិត្តអ្នកគាំទ្រដែលស្រលាញ់ ពីការសម្តែងរបស់កញ្ញា។ នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា​បានបង្ហោះសារ អំពីដំណឹងល្អ ជូនបងប្អូនដែលមានបំណងចង់រៀនហាត់ ក្បាច់គុន(ល្បុកតោ) ខ្មែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ថា "សូមជួយស៊ែរម្នាក់មួយផង??ដេីម្បីផ្ដល់ដំណឹងនេះដល់យុវជនដែលមានបំណងចង់ហាត់រៀន​ ក្បាច់គុន(ល្បុកតោ)ខ្មែរ??

#ក្លឹបល្បុកតោ(ព្រះខ័នជ័យ)​ មានទទួលបង្ហាត់សិស្ស​ ទីតាំងនៅភ្នំពេញ​ ក្រោយវិមានសន្និភាព​ (ក្ដាន់ពី)

#បង្ហាត់ជារៀងរាល់ថ្ងៃ

ថ្ងៃច័ន្ទ​ ដល់​ ថ្ងៃសុក្រ​ ម៉ោង​ ៦:០០​ ដល់​ ៧.០០

ថ្ងៃសុក្រ​ ដល់អាទិត្យ​ ម៉ោង​ ៥.០០​ ដល់​ ៦.៣០

ទំនាក់ទំនងហាត់

លោកគ្រូ(ចិត្តត្រា​)​ 087​ 752​ 998

ពេជ្រ​ ចរណៃ​ 096​ 926​ 7777

សិស្សច្បង​(សិរី​ វង្ស)096​ 297​ 87​ 66

ចូលរួមហាត់រៀនទាំងអស់គ្នាក្នុងនាម​ ជាម្ចាស់មរតក​ ក្បាច់គុនខ្មែរ​??"។

ប្រភព៖ ពេជ្រ ចរណៃ