ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ក្រុមយុវជន សំរាម ដែលមានលោកសាន ដារ៉ាវីត ជាប្រធាន នៅក្នុងការប្រមូលសំរាម ពីបឹងត្របឹង រហូតដល់គ្រប់ទីកន្លែង ដែលមានសំរាម គឺលោកបានរៀបចំប្រមូលសំរាម សំអាតបឹងត្របែក ឲ្យក្លាយជាទីកន្លែង មួយដ៏ស្រស់ស្អាត ថែមទាំងមានផ្កាភ្ញីអមផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ក្រុមយុវជនសំរាម បានបង្ហោះសារនៅមុននេះបន្តិចថា "កុំបន្ទោសនរណាម្នាក់ឱ្យសោះ ជួយៗគ្នាទៅ «ពួកយើងក៏ធ្វើការជាមួយក្រសួងបរិស្ថានដែរ គឺបញ្ជូនព័ត៌មានដល់សមត្ថកិច្ច និង ក្រសួងពាក់ព័ន្ធនានា ឱ្យបង្កើនការយកចិត្តទុកដាក់» ពួកយើងរើសសំរាមចល័ត ក្នុងប្រទេសកម្ពុជា !សង្ឃឹមថាកូនចៅខ្មែរជំនាន់ក្រោយ ត្រូវបានគេឈប់មើលងាយ..?"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួម បញ្ចេញមតិដោយក្តីពេញចិត្តជាខ្លាំង ក្រោយពេលពេលបានឃើញសារ អមជាមួយនិងការប្រឹងប្រែងរបស់ក្រុមយុវជនសំរាម ដែលបានប្រឹងប្រែងនាពេលកន្លងមក ។ ក្រុមយុវជនសំរាម បានធ្វើការប្រមូលសំរាមរហូតទាល់តែបានប្រទេសមួយនេះគ្មានសំរាម ហើយបងប្អូននិងយល់ដឹងអំពីសំរាមដូចគ្នា៕


















ប្រភព៖ យុវជនសំរាម