ទីតាំងផលិតស្កត្នោតក្លែងក្លាយចំនួន៤ទីតាំង ត្រូវបានយកទៅដុតបំផ្លាញចោល នៅស្រុកបាទី...
ស៊ីហៀង
-

តាកែវ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

មន្រ្តីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកដូចជា៖ ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង, កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ, ម៉ូទ័រ ចំនួន ១១គ្រឿង, រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង, រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង, ខ្ទះកូ ចំនួន ២០, ជញ្ជីង ចំនួន ៤,  ធុងដែក ចំនួន ៤។

លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត សហការជាមួយ លោកប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំកំលាំងចម្រុះ ចុះបង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយ និងឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕

ប្រភពៈ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ