ជួយចែករំលែកផង...អ្នកនាង ធី សុវណ្ណថា បងប្អូនដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ អ្នកនាងមានគម្រោងផ្តល់ជូនអាហារូបករណ៍១០០ភាគរយ ចំនួន១០០នាក់ និង...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អ្នកនាង​ ធី សុវណ្ណថា ដែលទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា ប្រិយមិត្តតាមបណ្តាញសង្គម ដោយអ្នកនាង​ជារៀងរាល់ឆ្នាំ អ្នកនាងតែងតែមានគម្រោងអាហារូបករណ៍ ដល់ប្អូនៗដែលជាជនទីទាល់ក្រដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់។

នៅលើបណ្តាញស្គមហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារយ៉ាងរំភើបថា "នាងខ្ញុំ មានគម្រោងអាហារូបករណ៍១០០% ចំនួន១០០នាក់ បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញ ផ្តល់កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ។ រកការងារជូននិស្សិត​ ប្រាក់ខែ​ 180$-250$។ ដើម្បីស្នើសុំអាហារូបករណ៍ សូម comments ៖ ឈ្មោះ.......................... លេខទូរស័ព្ទ................"។

អាស្រ័យហេតុនេះ បើសិនជាបងប្អូន ចង់ទទួលបានអាហារូបករណ៍ និងមានបំណងចង់រៀនបន្ត ហើយទទួលបានកន្លែងស្នាក់នយ៉ាងសមរម្យនោះ សូមធ្វើការ  comments និងលេខទូរស័ព្ទនិងឈ្មោះរបស់បងប្អូន៕

ប្រភព៖ Sovantha Thy