នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែង កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារថា"??សូមអានអោយចប់ និង ជួយស៊ែជាបន្ទាន់ សេក្ដីជូនដំណឹងពីថ្នាក់ដឹកនាំ នៃបណ្ឌិតសភាល្បុក្កតោកម្ពុជា សូមគោរពជូនដ៏ខ្ពង់ខ្ពស់ចំពោះថ្នាក់ដឹនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិជាទីមេត្រី!

ជាបឋម ខ្ញុំសូមអបអរដល់កីឡាករខ្មែរដែលដណ្តើមបានមេដាយមាសកីឡាARNIS នេះជាមោទនភាពរបស់ជាតិពិតៗ ប៉ុន្តែសូមមេត្តាកុំធ្វើការផ្សព្វផ្សាយប៉ផ្លើសការពិតអោយសោះ។ កីឡាករ យ៉ង់ ម៉េងលី បានឈ្នះមេដាយមាស ក្បាច់គុន ARNIS ដែលជាក្បាច់បុរាណរបស់ជនជាតិហ្វីលីពីន ឯក្បាច់គុនល្បុក្កតោគឺជាក្បាច់គុនបុរាណរបស់ខ្មែរ ត្រូវបានរាជរដ្ឋាភិបាលចុះបញ្ជីជាសម្បត្តិបេតិភណ្ឌរប្បធម៌ជាតិក្នុងឆ្នាំ២០១២ ហើយពេលនេះកំពុងត្រៀមខ្លួនចុះជាសម្បត្តិបេតិភណ្ឌអរូបិយ៍នៃមនុស្សជាតិពិភពលោក។ ដូច្នេះបើធ្វើការប្រៀបធៀបរវាងគុនល្បុក្កតោ និង គុន ARNIS គឺខុសគ្នាដូចមេឃនិងដី ហេតុអ្វីបានជារឿយៗមានមនុស្សមួយក្រុមតូចចេះតែបំផ្លើសខុសពីការពិតអញ្ចឹង? ម្តេចបានជាកុហកថ្នាក់ដឹកនាំ និង ប្រជាជនខ្មែរមួយនគរទៅវិញ? សូមប្រញាប់កែតម្រូវជាបន្ទាន់។ មួយហេតុដែលថាកុហក ទី១ ការប្រកួតនៅស៊ីហ្គេមលើកទី៣០នេះមិនមានវិញ្ញាសារគុនល្បុក្កតោទេ ទី២មិនមានវិញ្ញាសារគុនល្បុក្កតោអានិះផងដែរ ប៉ុន្តែវិញ្ញាសារអានិះរបស់ហ្វីលីពីនមានក្នុងបញ្ជីប្រកួត។ ដូច្នេះកីឡាករ យ៉ង់ ម៉េងលី បានឈ្នះមេដាយមាស ARNIS មិនមែនល្បុក្កតោទេ ឬ ល្បុក្កតោអានិះទេ! ល្បុក្កតោខ្មែរមិនអាចតោងកន្ទុយក្បាច់គុនអានិះបានទេ! បើនៅបន្តបែបនេះ វប្បធម៏ខ្មែរនឹងរលាយមិនខានឡើយ! សូមបញ្ឈប់ជាការប្រញាប់ព្រោះវានៅមិនទាន់ហួសពេលនៅឡើយទេ! ខ្ញុំសង្ឃឹមថា សំណេររបស់ខ្ញុំបានលឺដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយពិនិត្យលើករណីនេះផង ព្រោះបើមិនប្រញាប់កែកុនទេ នោះសភាពការណ៍នឹងវិវត្តកាន់តែអាក្រក់ជាងនេះ ក្នុងនាមខ្ញុំជាកូនខ្មែរដែលស្រឡាញ់សម្បត្តិវប្បធម៌ជាតិមិនសុខចិត្តជាដាច់ខាត និងសូមអំពាវនាវអោយមានការចូលរួមគាំទ្រគុនល្បុក្កតោពីសំណាក់បងប្អូន មិត្តភក្តិ និងបងប្អូនជនរួមជាតិ ទាំងអស់គ្នា!"។








ប្រភព៖ ពេជ្រ ចរណៃ