ផ្អែមល្ហែមណាស់ ! ថមមី ៖ ស្រលាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះគឺបញ្ចាក់ថាអូននៅក្បែរបងគ្រប់វេលាប្រពន្ធសំលាញ់
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែរបងប្អូនបានជ្រាបច្បាស់ហើយថា​ នៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ប៉ុន្មានថ្ងៃកន្លង​ទៅ​ថ្មីៗ​នេះ​ គឺជាថ្ងៃ ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះ​ លោក​ ថមមី​ ក៏មានពោល​ពាក្យ​ពេចន៍​យ៉ាង​ផ្អែមល្ហែម​ជាមួយចំនួនទៅកាន់អ្នកនាង សួស វីសា ដែលមានអត្ថន័យដូច្នេះថា ៖ ស្រលាញ់អូនដល់កាន់ឈើច្រត ស្នាមសាក់នៅលើទ្រូងប្តីនេះគឺបញ្ចាក់ថាអូននៅក្បែរបងគ្រប់វេលាប្រពន្ធសំលាញ់ ​រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណះសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ»។

គួរបញ្ចាក់ផងដែរថាបន្ទាប់ពីបានឃើញពួកគាត់ទាំងពីរនាក់ផ្អែមល្ហែមរួចមានអ្នកគាំទ្ររបស់ពួកគាត់ជាច្រើនបាននាំគ្នាសម្តែងអារម្មណ៍រំភើបនិងជូនពរឲ្យ លោក​ ថមមី និងប្រពន្ធរបស់គាត់ សួស វីសា ឲ្យស្រឡាញ់គ្នាដល់កាន់ឈើច្រតដូចអ្វីដែលពួកគាត់ប្រាថ្នា ៕