វីវរហេីយ​ ​! ករណី​ វរៈសេនីយ៍​ លឹម​ ហាក់​ ចាប់​មនុស្ស​បង្ខាំង​ជំរឹត​ទារប្រាក់​ ៥០០​០​ ដុល្លារ​ បញ្ជូនទៅ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ?
Panha
-

ប្រភព​ស្និទ្ធ​នឹង​អយ្យការ​អមសាលាដំបូងខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​ ករណី​ វរៈសេនីយ៍​ លឹម​ ហាក់​ មេព្រហ្មទណ្ឌ​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់មនុស្ស​បង្ខាំងមនុស្សជំរឹតទារប្រាក់​ ៥០០០​ ដុល្លារ​ អយ្យការ​អមសាលាដំបូងខេត្តកំពង់ឆ្នាំង​ បានបញ្ជូនសំណុំរឿងអោយទៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ចាត់ការ​បន្តហេីយ​ ទោះបីជនរងគ្រោះបានដកពាក្យបណ្ដឹងនៅ​អយ្យការ​ក៏ដោយ​ ។

ប្រភព​បានអោយដឹងទៀតថា​ ព្រះរាជអាជ្ញា​រងដែលកាន់សំណុំរឿង​ វរៈសេនីយ៍​ លឹម​ ហាក់​ មិន​ហ៊ាន​តំកល់រឿងទុកឥតចាត់ការទេ​ ព្រោះ​ភស្តុតាង​នៃអំពេីល្មេីសច្បាប់របស់​ វរៈសេនីយ៍​ លឹម​ ហាក់​ មានគ្រប់គ្រាន់​ ។

មហាជន​កំពុង​រង់ចាំ​មេីលថា​ តេី​ការអនុវត្ត​ច្បាប់​មានប្រសិទ្ធិភាពកម្រឹតណា​ បេីភស្តុតាងក៏មាន​ សាក្សី​ក៏មាន​ ជនរងគ្រោះ​ក៏​មាន​ ? សង្ឃឹម​ថា​ ស្ថាប័ន​អនុវត្តន៍​ច្បាប់​នឹងមិនអោយប្រជាជននិងជនរងគ្រោះខកបំណងទេ​ ។

ប្រភពទាំងស្រុងពី:Pheng Vannak News