ខ្សែប្រយុទ្ធកំពូលរបស់កម្ពុជា សៀង ចន្ធា អង្គុយទស្សនាការប្រកួតរវាងកម្ពុជា និងវៀតណាម ទាំងទឹកមុខស្រពោន ព្រោះមិនបានជួយក្រុម...
ស៊ីហ្គេម៖ កីឡាករបាល់ទាត់ សៀង ចន្ធា អង្គុយទស្សនាការប្រកួតរវាងកម្ពុជា និងវៀតណាម យប់មិញ នៅតំបន់ទទួលភ្ញៀវ VIP ជាមួយអ្នកគាំទ្រ និងក្រុមប្រតិភូកីឡាកម្ពុជា ក្រោយរងពិន័យកាតលឿង២ប្រកួត ខកខានមិនបានចូលរួមជួយមិត្តរួមក្រុម។ សៀង ចន្ធា នឹងចូលប្រកួតប្រជែងមេដាយសំរឹទ្ធជាមួយក្រុមមីយ៉ាន់ម៉ា នាវេលាម៉ោង១៦:០០ ថ្ងៃទី១០ ធ្នូ។

គួរំលឹកផងដែរថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។ បន្ទាប់ពីប្រយុទ្ធដ៏ស្វិតស្វាញចប់តង់ទី ១ វៀតណាមនាំមុខកម្ពុជា ៣ -០ ។

លុះចូលមកដល់តង់ទី ២ វៀតណាម នៅតែនាំមុខកម្ពុជាដដែល រហូតដល់បញ្ចប់ការប្រកួតគួរឱ្យសោកស្តាយ លទ្ធផលជាផ្លូវការ កម្ពុជា បានចាញ់គ្រាប់បាល់វៀតណាមទៅហើយគឺ កម្ពុជា ០-៤វៀតណាម ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។