លែងជាក្តីកង្វល់ទៀតហើយ...ម៉ាស៊ីនភ្លើងអានុភាព ៤០០មេហ្កាវ៉ាត់ថ្មី កំពុងតែចូលមកដល់ទីតាំងរោងចក្រផលិតអគ្គិសនី ជាបណ្តើរៗហើយ ដើម្បី...
-

កណ្ដាល៖ នាពេលកន្លងមកបងប្អូនប្រជាពលរដ្ឋ តែងមានក្តីកង្វល់ពីបញ្ហាអគ្គិសនី ដែលមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ។ ដោយឡែកនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kroko ក្រគរ ជួយ ក្រគរ បានបង្ហោះសារថា "ម៉ាស៊ីនភ្លើងជាបណ្តើរៗបានចូលដល់ទីតាំងរោងចក្រផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ថ្មីនៅស្រុកល្វាឯម ខេត្តកណ្តាលដើម្បីត្រៀមបំពេញឲ្យការផ្គត់ផ្គង់សម្រាប់បណ្តាញជាតិនៅរដូវប្រាំងខាងមុខនេះ។

ក្រោយពីទទួលបានដំណឹងដ៏រីករាយមួយនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានមានការធូរចិត្ត​ អំពីបញ្ហាភ្លើង ដែលតែងតែជាឧបសគ្គមួយ សម្រាប់បងប្អូន ព្រោះថែមានពេលខ្លះក៏ដាច់យូរ ហើយពេលខ្លះក៏ដាច់ឆាប់មកវិញ។ យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋគឺចង់បានភ្លើងគ្រប់គ្រាន់ ដើម្បីងាយស្រួលនៅក្នុងការប្រមុខរបរផ្សេងៗ៕

ប្រភព៖ Kroko ក្រគរ ជួយ ក្រគរ