អបអរសាទរ ! ទីបំផុត កីឡាការិនី កម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១
ស៊ីហៀង
-

ស៊ីហ្គេម៖ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១។ ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ល្ងាចនេះ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន៕

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី"។ ទន្ទឹមនឹងនេះ ក៏មានកូនខ្មែរជាច្រើនបានចូលរួមសម្តែងការត្រេកអរ និងសូមឲ្យកីឡាការិនីរូបនេះ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ដើម្បីទទួលបានជ័យជំនះ ។