កាលពីថ្ងៃចន្ទ ៦កេីត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីសំណាក់លោក សាំង វិច្ឆមុនី អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងឆុងឈីងប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហានបានទទួលស្វាគមន៍និងចូលរួមលើកទឹកចិត្តប្អូនប្រុស ហុងភារិន(និសិត្សខ្មែរដែលបានចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃ)ដែលប្អូន ហុង ភារិន នឹងមកធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships)ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ពីប្រទេសជាច្រើនជុំវិញពិភពលោក។

យ៉ាងណាមិញនៅមុននេះបន្តិចគណនីហ្វេសប៊ុក Phearin Phakorn បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ ចប់ភារកិច្ចហេីយ ត្រលប់ទៅរៀនវិញ ។ ???เจอกันชัยภูมิ กลับแล้วครับ ។






